រូបឯកសារ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបង្ហាញដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។ នេះបើតាមសេចក្ដីជូនដំណឹង ចេញផ្សាយនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្នុងសេចក្ដីជូនដំណឹងនោះ គ.ជ.ប បានអះអាងថាបង្ហាញដំណើរការបោះពុម្ពសន្លឹកឆ្នោតនេះ នឹងមានការចូលរួមពីតំណាងគណបក្សនយោបាយ អង្គការសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានផងដែរ ដោយកម្មវិធីនឹងប្រព្រឹត្តទៅនៅរោងពុម្ព ណាវិន ព្រីនធីង ស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាម៉ោង៨ព្រឹក។

សូមបញ្ជាក់ថា គ.ជ.ប គ្រោងបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹកសម្រាប់បម្រើឱ្យការបោះឆ្នោតឆ្នាំ២០២៣នេះ ក្នុងនោះបញ្ជូនទៅប្រើប្រាស់នៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេសជាង១១លានសន្លឹកឆនិងបម្រុងទុកជាង១លាន ២សែនសន្លឹក។ នេះបើតាមការថ្លែងឱ្យដឹងពីឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប៕

រូបឯកសារ

Share.