ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រាកាសថា ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ ករណីបងប្អូនប្រជាពលរដ្ឋ មិនអនុវត្តន៍វិធានការសុខាភិបាល ដោយធ្វើការគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ត្រូវតែធ្វើការផាកពិន័យ និងចាត់វិធានការផ្លូវច្បាប់ជាដាច់ខាតដោយគ្មានការលើកលែងឡើយ ៕

ទណ្ឌកម្មចំពោះ “បទគេចវះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក

មាត្រា២២ នៃអនុក្រឹត្យ

បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១ លានរៀល ទៅ ៥ លានរៀល (បើមិនបានបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ)។

មាត្រា៧ នៃច្បាប់

បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និង ពិន័យជាប្រាក់ពី ២ លានរៀល ទៅ ១០ លានរៀល (បើបានបណ្ដាលឱ្យមានការចម្លងជំងឺកវីដ-១៩ ដល់អ្នកដទៃ)។

Share.