ក្រុម​កម្ពុជា Burn X Flash បាន​ឡើង​ទៅកាន់​វគ្គបន្ទាប់​ក្នុង​ការ​ប្រកួត​ពាន់​រង្វាន់ MLBB Southeast Asia Cup 2023 (MSC 2023) បន្ទាប់​ឈ្នះ ១ប្រកួតចាញ់​១ ប្រកួត​នៅ​ក្នុង​វគ្គ Group Stage ឈរ​ចំណាត់​ថ្នាក់​លេខ២ ក្នុង​ពូល C។

ដូចនេះក្រុម​កម្ពុជា នឹង​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ Knockout Stage ដែល​ត្រូវ​ប៉ះ​ជា​មួយ​ក្រុម​ RSG Slate SG សិង្ហបុរី នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០២:០០នាទី រសៀល​នេះ។ ខណ:ក្រុម Fire Flux Impunity របស់តួគី នឹង​ត្រូវ​ប៉ះ​ជាមួយក្រុម Blacklist International របស់ហ្វីលីពីន ថ្ងៃនេះ វេលាម៉ោង ០៦:០០នាទីល្ងាច។

ដោយឡែក​ក្រុម​លេខ ១ក្នុងពូល A គឺក្រុម Echo របស់ហ្វីលីពីន ត្រូវប៉ះក្រុមលេខ ២ពូល D គឺក្រុម TDK របស់ ម៉ាឡេស៊ី និងក្រុមលេខ ១ពូល C គឺក្រុម ONIC របស់ឥណ្ឌូនេស៊ី ត្រូវ​ប៉ះ​ក្រុមលេខ ២ពូល B គឺក្រុម EVOS Legends របស់ឥណ្ឌូនេស៊ី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ ក្រុម​ដែល​ឈ្នះ នឹង​ត្រូវ​ឡើង​ទៅកាន់​វគ្គ Semi Finals។​

រំលឹកថា ព្រឹត្តិការណ៍ MSC ឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់​ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២៣ ក្រោយចប់អាស៊ានប៉ារ៉ាហ្គេម ១ថ្ងៃ ដែល​ជាការ​ប្រកួតលក្ខណៈអាជីព (Pro Team) មាន​ការ​ចូល​រួម​ពី​ក្រុម​អាជីពចំនួន ១២ក្រុម មកពីជុំវិញពិភពលោក។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ MSC នេះត្រូវបានបង្កើតឡើងលើកដំបូងនៅឆ្នាំ២០១៧ រៀបចំដោយ MOONTON ធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី មានក្រុមកីឡាករអេឡិចត្រូនិកចំនួន ៨ក្រុមចូលរួម។ នៅឆ្នាំបន្តបន្ទាប់ មានការកែសម្រួលទម្រង់ថ្មី និង​មាន​ការ​ចូល​រួម​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត ធ្វើឲ្យចំនួនក្រុមមានការកើនឡើង៕

Share.