កំពត៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិដំណាក់ហ្លួង ឃុំព្រៃថ្មង ស្រុកទឹកឈូ ខេត្តកំពត ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់រួមមាន៖១. ឈ្មោះ ដន កក្កដា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិក(CO)រស់នៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្មង ស្រុកទឹកឈូ ខេត្តកំពត(ជួញដូរគ្រឿង ញៀន)។ ២. ឈ្មោះ ទួន សុម៉ាលី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖ គ្រឿងញៀនចំនួន០៦កញ្ចប់តូចទម្ងន់៣,១៨ក្រាមថ្ងឺងទាំងសំបក ថង់- ម៉ូតូចំនួន០១គ្រឿង- ទូរស័ព្ទចំនួន១គ្រឿង។

ក្រោយចាប់ខ្លួន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ចតុមុខ

Share.