ក្រុម​កម្ពុជា Burn X Flash បាន​ឡើង​ទៅកាន់​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ (Semi-Finals) ប្រកួតព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 (MSC 2023) បន្ទាប់​ឈ្នះ ៣ទល់និង០ ​លើក្រុម​ RSG Slate SG សិង្ហបុរី នៅ​មុន​នេះ ​វគ្គ Knockout Stage ​។

ខណ:ក្រុម Fire Flux Impunity របស់តួគី នឹង​ត្រូវ​ប៉ះ​ជាមួយក្រុម Blacklist International របស់​ហ្វីលី​ពីន ថ្ងៃនេះ វេលាម៉ោង ០៦:០០នាទីល្ងាច ដើម្បី​ដណ្ដើម​កៅអី​ទៅកាន់​វគ្គពាក់កណ្ដាល​ផ្ដាច់​ព្រេ័ត្រ ជួប​ក្រុម​កម្ពុជា។ ដោយឡែក​ក្រុម Echo របស់ហ្វីលីពីន ត្រូវប៉ះក្រុម TDK របស់ ម៉ាឡេស៊ី និងក្រុម ONIC របស់ឥណ្ឌូនេស៊ី ត្រូវ​ប៉ះក្រុម EVOS Legends របស់ឥណ្ឌូនេស៊ី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បី​ឡើង​ទៅកាន់​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ (Semi-Finals)។

ព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 (MSC 2023) ប្រព្រឹត្ត​ទៅ​នៅ​រាជ​ធានី​ភ្នំពេញ ចាប់ ពីថ្ងៃទី១០ ដល់​ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២៣ ក្រោយចប់អាស៊ានប៉ារ៉ាហ្គេម ១ថ្ងៃ ដែល​ជាការ​ប្រកួតលក្ខណៈអាជីព (Pro Team) មាន​ការ​ចូល​រួម​ពី​ក្រុម​អាជីពចំនួន ១២ក្រុម មក​ពី​ជុំវិញពិភព លោក។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ MSC នេះត្រូវបានបង្កើតឡើងលើកដំបូងនៅឆ្នាំ២០១៧ រៀបចំដោយ MOONTON ធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី មានក្រុមកីឡាករអេឡិចត្រូនិកចំនួន ៨ក្រុមចូលរួម។ នៅឆ្នាំបន្តបន្ទាប់ មានការកែសម្រួលទម្រង់ថ្មី និង​មាន​ការ​ចូល​រួម​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត ធ្វើឲ្យចំនួនក្រុមមានការកើនឡើង៕

Share.