កងកម្លាំងរក្សាសន្តិភាពបាននិយាយថា មនុស្ស ១១នាក់ នៅលើឧទ្ធម្ភាគចក្រ (MINUSMA) នៃបេសកកម្មរបស់អង្គការសហប្រជាជាតិ បានរងរបួសកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលយន្តហោះបានក្រឡាប់ដោយសារខ្យល់បក់បោកខ្លាំង បន្ទាប់ពីចុះចតនៅទីក្រុង Gao ភាគខាងជើងប្រទេស ម៉ាលី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Prothothema នាថ្ងៃ សុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។

ការរាយការណ៍លើកដំបូងបានឲ្យដឹងថា មានមនុស្សចំនួន ២នាក់រងរបួសធ្ងន់ ប៉ុន្ដែក្រោយមកតួលេខអ្នករងរបួសបានកើនឡើងដល់ ១១នាក់។

បេសកកម្មនេះ ត្រូវបានបង្ហោះនៅលើ Twitter របស់អង្គការសហប្រជាជាតិថា «ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលឧទ្ធម្ភាគចក្រនេះព្យាយាមចុះចតនៅអាកាសយានដ្ឋាន Gao tarmac ចំពេលដែលមានខ្យល់បោកបក់ខ្លាំង។ ពីឡុត និង អ្នករួមដំណើរទាំងអស់១៤នាក់ មានអ្នករបួសសរុប ១១នាក់ ក្នុងនោះមនុស្ស២នាក់រងរបួសធ្ងន់ ហើយពួកគេបានចេញពីយន្ដហោះដោយសុវត្ថិភាព ហើយកំពុងទទួលការព្យាបាល។ មិនមានការរាយការណ៍ថា មានភ្លើងឆេះ បន្ទាប់ពីឧទ្ធម្ភាគចក្រក្រឡាប់ធ្លាក់នោះទេ»។

សូមជម្រាបថា បេសកកម្មស្ថេរភាពរួមបញ្ចូលគ្នាពហុភាគីរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី បានដាក់ពង្រាយកងកម្លាំងប្រហែល ១២,០០០នាក់ និង ប៉ូលីស ១,៦០០នាក់ នៅក្នុងប្រទេសម៉ាលី ដែលជាប្រទេសមួយត្រូវបានបំផ្លាញចាប់តាំងពីឆ្នាំ២០១២ ដោយការរីករាលដាលនៃសកម្មភាពរបស់ក្រុមជីហាដ ដ៏សាហាវឃោឃៅ៕

ប្រភព៖ Protothema

Share.