​ក្រោម​ការ​ដឹក​នាំរបស់លោក Félix Dalmás គ្រូ​បង្វឹក​ថ្មី​ជនជាតិ​អាហ្សង់ទីន Nick Taylor បាន​បង្ហាញ​ខ្លួនជាលើកទី៥ ជួយក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​ជំនួន​មិត្តភាព​អន្តរជាតិ ទល់​និង​បង់ក្លាដេស នារាត្រី​ថ្ងៃ​ទី ១៥ ខែ​មិថុនា ឆ្នាំ២០២៣ ដោយ​ក្រុម​កម្ពុជា បាន​ចាញ់​បង់ក្លាដេស ក្នុង​លទ្ធផល ១ទល់និង០។

ខ្សែប្រយុទ្ធ កូនកាត់ខ្មែរ-អាមេរិក ស្ថិត​ក្នុង​បញ្ជីឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​ ដោយ​លើកទី១ ក្រោម​ការ​ដឹក​នាំ​របស់​លោក Keisuke Honda ត្រូវ​បាន​កោះ​ហៅ​កាល​ពីថ្ងៃទី​១៣ ខែកញ្ញា​ ឆ្នាំ២០២២ ក្នុងជំនួន“មិត្តភាពអន្តរជាតិ MinebearMitsumi” ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដោយ​កាល​នោះ​កម្ពុជា បាន​រងបរាជ័យ ក្នុង​លទ្ធផល ១ទល់​និង០។

ខាងក្រោម​នេះ​ជា​ការ​បង្ហាញ​ខ្លួនទាំង ៥លើករបស់ Nick Taylor ក្នុងក្រុមជម្រើសជាតិកម្ពុជា៖

  • លើកទី១៖ កម្ពុជា ០-១ បង់ក្លាដេស ប្រកួតមិត្តភាពអន្តរជាតិ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២
  • លើកទី២៖ កម្ពុជា ៣-២ ហ្វីលីពីន ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២
  • លើកទី៣៖ កម្ពុជា ៥-១ ប្រ៊ុយណេ ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២
  • លើកទី៤៖ កម្ពុជា ១-៣ ថៃ ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣
  • លើកទី៥៖ កម្ពុជា ០-១ បង់ក្លាដេស ប្រកួតមិត្តភាពអន្តរជាតិ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣

ដោយឡែកសម្រាប់​ការ​បង្ហាញ​ខ្លួនចំនួន ៥លើក​ឲ្យ​ក្រុមកម្ពុជា Nick Taylor រកបាន ១គ្រាប់ ដោយការទាត់បាល់​ពិន័យ ១១ម៉ែត្រ ប្រកួតទល់និងក្រុមប្រ៊ុយណេ ក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដោយ​កម្ពុជា​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៥ទល់និង១។

គួរបញ្ជាក់ថា បច្ចុប្បន្ន Nick Taylor មានវ័យ២៤ឆ្នាំ មានកម្ពស់១.៧៨ម៉ែត្រ កំពុង​ប្រកព​អាជីព​ក្នុង​ក្លិបបាល់ទាត់ព្រះ​ខ័នរាជ​ស្វាយ​រៀង នៅរដូវកាលឆ្នាំ២០២៣ បន្ទាប់​ពី​ផ្ទេរចេញពី​ក្រុម Orlando City B នៃលីគលំដាប់ទី៣ MSL Next Pro របស់ប្រទេសសហរដ្ឋអាមេរិក។ កីឡាករកូនកាត់ខ្មែរ-អាមេរិក ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកជនជាតិអាមេរិក គឺជាអតីត​​ថ្នាល​យុវ​ជន​របស់ក្រុម Dallas Texans, New Mexico Lobos, SMU Mustangs និង UCF Knights មុនផ្លាស់មកកាន់ Orlando City B នៅដើមឆ្នាំ ២០២២៕

Share.