សមាគមកីឡាបាល់ទះវិសាខា បានយកឈ្នះលើក សមាគម​កីឡា​បាល់​ទះ​ក្រសួង​មហាផ្ទៃ ៣សិត​ទល់និង២ ក្នុងជំនួបប្រកួតមិត្តភាព នារាត្រីថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅ​វិមាន​ពហុ​កីឡ​ដ្ឋាន​ជាតិ។

ចំពោះការប្រកួតមិត្តភាព វិញ្ញាសាបាល់ទះក្នុងសាល ផ្នែកបុរស ដែល​ក្រុមបាល់ទះវិសាខា បាន យកឈ្នះលើក ក្រុម​បាល់​ទះ​ក្រសួង​មហាផ្ទៃ ៣សិតទល់និង២ ក្នុងលទ្ធផលដូចខាងក្រោម៖

  • សិតទី១៖ វិសាខា ២៥-២២ ក្រសួងមហាផ្ទៃ
  • សិតទី២៖ វិសាខា ២៥-២៣ ក្រសួងមហាផ្ទៃ
  • សិតទី៣៖ វិសាខា ២២-២៥ ក្រសួងមហាផ្ទៃ
  • សិតទី៤៖ វិសាខា ២១-២៥ ក្រសួងមហាផ្ទៃ
  • សិតទី៥៖ វិសាខា ១៦-១៤ ក្រសួងមហាផ្ទៃ

គួររំលឹកថា ក្រុមទាំង២ធ្លាប់​បានជួបគ្នាលើកចុងក្រោយ គឺនៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ ដោយ​​ក្រុម​បាល់ទះ​​វិសាខា បានយកឈ្នះ​លើ​ក្រុម​​បាល់ទះ​ក្រសួង​មហាផ្ទៃ ដោយ​លទ្ធផល ៣សិត​ទល់០ (២៥-១៨,២៥-១៧,២៥-១៧) លើ​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីសន៍៕

Share.