ក្រុម​កម្ពុជា Burn X Flash នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​មក​ពី​ហ្វីលីពីន គឺ Blacklist International ខណ:​ក្រុម Echo របស់ហ្វីលីពីន ប៉ះក្រុម ONIC របស់ឥណ្ឌូនេស៊ី នៅវគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ (Semi-Finals) ប្រកួតព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 (MSC 2023) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០២៣​នេះ។

សម្រាប់​កាលវិភាគ​ការប្រកួតវគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ (Semi-Finals) រវាងក្រុមទាំង ៤នៅថ្ងៃនេះ​មាន​ដូច​ខាង​ក្រោម៖

  • ក្រុម​ Burn X Flash កម្ពុជា ប៉ះ ក្រុម Blacklist International ហ្វីលីពីន វេលាម៉ោង ១១:០០នាទីព្រឹក
  • ក្រុម Echo ហ្វីលីពីន ប៉ះ ក្រុម ONIC ឥណ្ឌូនេស៊ី វេលាម៉ោង ១១:០០នាទីព្រឹក វេលាម៉ោង ១៥:០០នាទីរសៀល

ខណ:ក្រុម​ដែល​ចាញ់ នឹង​ត្រូវ​ជួប​គ្នា​នៅ​ថ្ងៃទី១៦ មិថុនា នេះ​ដើម្បី​ដណ្ដើម​យក​លេខ៣។ ខណ:ក្រុម​ដែល​ឈ្នះ​ នឹង​ត្រូវ​ឡើង​ទៅ​ជួប​គ្នា​នៅវគ្គផ្ដាច់​ព្រ័ត្រ (Grand Finals) ប្រកួតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០២៣ វេលាម៉ោង ១៨:០០នាទីតទៅ ដើម្បី​ស្វែងរក​ម្ចាស់​ជើឯកព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023។​

ព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 (MSC 2023) ប្រព្រឹត្ត​ទៅ​នៅ​រាជ​ធានី​ភ្នំពេញ ចាប់ ពីថ្ងៃទី១០ ដល់​ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២៣ ក្រោយចប់អាស៊ានប៉ារ៉ាហ្គេម ១ថ្ងៃ ដែល​ជាការ​ប្រកួតលក្ខណៈអាជីព (Pro Team) មាន​ការ​ចូល​រួម​ពី​ក្រុម​អាជីពចំនួន ១២ក្រុម មក​ពី​ជុំវិញពិភព លោក។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ MSC នេះត្រូវបានបង្កើតឡើងលើកដំបូងនៅឆ្នាំ២០១៧ រៀបចំដោយ MOONTON ធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី មានក្រុមកីឡាករអេឡិចត្រូនិកចំនួន ៨ក្រុមចូលរួម។ នៅឆ្នាំបន្តបន្ទាប់ មានការកែសម្រួលទម្រង់ថ្មី និង​មាន​ការ​ចូល​រួម​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត ធ្វើឲ្យចំនួនក្រុមមានការកើនឡើង៕

បញ្ជាក់៖ ការប្រកួតនេះ​ក៏មានការផ្សាយផ្ទាល់នៅលើកផេករសប់ សហព័ន្ធកីឡាអេឡិចកម្ពុជា និងផេក MPL Cambodia ដែរ។

Share.