នៅថ្ងៃទីសៅរ៍ ទី១៧ ខែមិថុនា លោក Satoshi Saito នាយកប្រតិបិត្តនៃខេមបូឌានព្រីមៀរលីគ បានអញ្ជើញចុះទៅ ប្រគល់ជូននៅអាជ្ញាបណ្ណក្លិប ជូនដល់ថ្នាក់ដឹកនាំរបស់ ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ និងខេត្តព្រៃវែង។

ដូច្នេះក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ និងខេត្តព្រៃវែង នឹងឡើងទៅកាន់លីគកំពូលកម្ពុជា Cambodian Premier League សម្រាប់រដូវកាល ២០២៣-២៤។

ខណ:សមាសភាព ក្លិបបាល់ទាត់ទាំងអស់ដែលអាចចូលរួមប្រកួតក្នុងក្របខ័ណ្ឌ Cambodian Premier League រដូវកាល ២០២៣-២៤ ជាផ្លូវការមានចំនួន១០ដូចជា៖

បើមិនអ្វីប្រែប្រួលលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ នឹងចាប់ផ្តើមពីនៅថ្ងៃទី៥ ខែសីហា ដំណើរគ្នាជាមួយលីគ២។

ចំណែកទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា Cambodian Premier League និងលីគ២ Cambodian League 2 ចាប់ផ្តើមបើកតាំងពីថ្ងៃទី១ ខែមិថុនា ហើយបិទទៅវិញនៅថ្ងៃទី២៨ កក្កដា៕

Share.