ការប្រកួតវគ្គផ្ដាច់​ព្រ័ត្រព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 (MSC 2023) បានរកឃើញ​ក្រុម​ដែល​ត្រូវ​ដណ្ដើម​ជើង​ឯក​ហើយ​នៅ​ថ្ងៃ​នេះ គឺក្រុម Blacklist International របស់​ហ្វីលី​ពីន នឹង​ត្រូវ​ប៉ះ​គ្នា​ជា​មួយ ក្រុម ONIC របស់ឥណ្ឌូនេស៊ី។

កាលប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៨ ខែមិថុនា ឆ្នាំ២០២៣ នេះ ចាប់​ពី​ម៉ោង ១៨:០០​នាទីល្ងាច​តទៅ ការប្រកួតនេះ​ក៏មានការផ្សាយផ្ទាល់នៅលើកផេករសប់ សហព័ន្ធ​កីឡា​អេឡិច​កម្ពុជា និង​ផេក MPL Cambodia ដែរ។

ដោយ​ឡែក​សម្រាប់​ក្រុម​កម្ពុជា Burn X Flash បាន​ត្រឹម​ចំណាច់​ថ្នាក់​លេខ ៤ ក្រោមក្រុម Blacklist ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ (Semi-Finals) ក្នុងលទ្ធផល ៣-១ និងបន្តចាញ់​ក្រុម Echo របស់ហ្វីលីពីន ក្នុងលទកធផល ៣-២ ទទួល​បាន​ចំណាត់​លេខ៤។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 (MSC 2023) ប្រព្រឹត្ត​ទៅ​នៅ​រាជ​ធានី​ភ្នំពេញ ចាប់ ពីថ្ងៃទី១០ ដល់​ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២៣ ក្រោយចប់អាស៊ានប៉ារ៉ាហ្គេម ១ថ្ងៃ ដែល​ជាការ​ប្រកួតលក្ខណៈអាជីព (Pro Team) មាន​ការ​ចូល​រួម​ពី​ក្រុម​អាជីពចំនួន ១២ក្រុម មក​ពី​ជុំវិញពិភព លោក៕

Share.