ក្រុម ONIC របស់ឥណ្ឌូនេស៊ី បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ក្នុងព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 (MSC 2023) បន្ទាប់ពីយក​ឈ្នះ​លើក​ក្រុម Blacklist International របស់​ហ្វីលី​ពីន នៅវគ្គផ្ដាច់​ព្រ័ត្រក្នុង​លទ្ធផល ៤ទល់និង២ កាលពីរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ដោយ​ឡែក​សម្រាប់​ក្រុម​កម្ពុជា Burn X Flash បាន​បាញ់ក្រុម Blacklist ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ (Semi-Finals) ក្នុងលទ្ធផល ៣-១ និងចាញ់​ក្រុម Echo របស់ហ្វីលីពីន ក្នុងលទ្ធផល ៣-២ នៅវគ្គដណ្ដើម​យក​លេខ៣ បាន​ត្រឹម​ចំណាច់​ថ្នាក់​លេខ ៤។

ចំណាត់​ថ្នាក់​ជ័យលាភីក្នុង​ព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 មាន​ដូច​ខាងក្រោម៖

  • ក្រុមជើងឯក៖ ក្រុម ONIC Esports (ឥណ្ឌូនេស៊ី)
  • ក្រុមលេខ២៖ ក្រុម Blacklist International (ហ្វីលីពីន)
  • ក្រុមលេខ៣៖ ក្រុម Echo (ហ្វីលីពីន)
  • ក្រុមលេខ៣៖ ក្រុម Burn X Flash (កម្ពុជា)
  • ក្រុមលេខ៤-៨៖ ក្រុម RSG Slate SG (សិង្ហបុរី), ក្រុម Fire Flux Impunity (តួគី), ក្រុម TODAK (ម៉ាឡេស៊ី), ក្រុម EVOS Legends (ឥណ្ឌូនេស៊ី)
  • ក្រុមលេខ៩-១២៖ ក្រុម Team EVO (ឡាវ), ក្រុម Fenix Esports (មីយ៉ាន់ម៉ា), ក្រុម Outplay ( មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង) និង ក្រុម Occuopy ( អាមេរិកខាងជើង)

រំលឹកថា ព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 មាន ១២ក្រុមដែល​បាន​ចូល​រួម​ប្រកួត បែងចែកជា ៤ពូលមាន​ដូច​ខាង​ក្រោម​៖

  • ពូល A មាន៖ ក្រុម Echo (ហ្វីលីពីន), ក្រុម IFMP (តួគី), ក្រុម EVO (ឡាវ)
  • ពូល B មាន៖ ក្រុម FNX (មីយ៉ាន់ម៉ា), ក្រុម RSG (សិង្ហបុរី), ក្រុម EVOS (ឥណ្ឌូនេស៊ី)
  • ពូល C មាន៖ ក្រុម ONIC (ឥណ្ឌូនេស៊ី), ក្រុម OP ( អាមេរិកខាងជើង), ក្រុម BXF (កម្ពុជា)
  • ពូល D មាន៖ ក្រុម TDK (ម៉ាឡេស៊ី), ក្រុម BLCK (ហ្វីលីពីន), ក្រុម OPY ( មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង)

គួរបញ្ជាក់ថា នេះ​ជា​លើកទី៦ហើយ ដែល​ព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ និងបានប្រព្រឹត្ត​ទៅ​នៅ​រាជ​ធានី​ភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់​ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២៣ ដែល​ជាការ​ប្រកួតប្រភេទកីឡាអេឡិចត្រូនិកលក្ខណៈអាជីព (Pro Team) មាន​ការ​ចូល​រួម​ពី​ក្រុម​អាជីព​មក​ពី​ជុំ​វិញ​ពិភពលោក៕

Share.