សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បាន​ប្រកាសពី​ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ដើម្បី​ក្លាយ​ខ្លួនជាកីឡាករតំណាងឲ្យកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់អាស៊ីអាគ្នេយ៍ វិញ្ញាសា efootball នៅទីក្រុង Jakarta ប្រទេស Indonesia។

ដូច​នេះ​ សម្រាប់កីឡាករដែលគិតថាខ្លួនមានសមត្ថភាពគ្រប់គ្រាន់​ អាច​ចូល​រួម​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ដើម្បី​ក្លាយ​ជាកីឡាករ​តំណាង​ប្រទេសកម្ពុជា ចូលរួមប្រកួតពានរង្វាន់អាស៊ីអាគ្នេយ៍ វិញ្ញាសា efootball (IFel Southeast Asia Championship) នៅទីក្រុង Jakarta ប្រទេស Indonesia។

ការទទួលពាក្យមានរយៈពេល ៣ថ្ងៃ​ គឺចាប់ពីថ្ងៃទី​១៨ នឹង​បញ្ចប់​នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង (១២ រំលងអាធ្រាត) ការចុះឈ្មោះធ្វើឡើងតាមរយៈអនឡាញតំណរភ្ជាប់ Online Registration

បញ្ជាក់៖

  • កីឡាករដែលចង់ចូលរួមដាក់ពាក្យសូមធ្វើការអាននូវលក្ខខណ្ឌចូលរួមឲ្យបានច្បាស់លាស់មុនដាក់ពាក្យ។
  • កីឡាករម្នាក់ អាចចុះឈ្មោះ ប្រកួតបានតែ ១ វិញ្ញាសា ប៉ុណ្ណោះ រវាង Mobile ឬ Console។
  • កាលវិភាគប្រកួតនឹងជម្រាបជូន នៅពេលការចុះឈ្មោះត្រូវបានបិទបញ្ចប់៕

Share.