អាហារ​៖ ​ថ្ងៃ​នេះ​ ​ត្រយង​សូម​ណែនាំ​បងប្អូន​ពិសេស​មិត្ត​យុវវ័យ​មក​ស្គាល់​ហាង​អាហារ​​សុខ​ភាព​តៃវ៉ាន់​រសជាតិ​ឆ្ងាញ់​​ មួយ​កន្លែង​មាន​ឈ្មោះ​ថា​ An Tian – Taiwan Healthy Dessert ដែល​ជា​​ហាង​អាហារ​ស័ក្ដិសម​សម្រាប់​មិត្ត​យុវវ័យ​ទៅ​ភ្លក់​រសជាតិ​ឆ្ងាញ់​ ព្រម​ទាំង​មាន​អាហារ​និង​បង្អែម​បែប​តៃវ៉ាន់​ជា​ច្រើន​មុខ​។

សូមអាន៖ មិន​ចាំ​បាច់​ចាយ​លុយ​ហោះ​ដល់​​កោះ​តៃ​វ៉ាន់​ទេ​ អ្នក​អាច​រក​អាហារ​តៃ​វ៉ាន់​ឆ្ងាញ់ៗ​ និងមាន​​អនាម័យ​នៅ​ទីនេះ

អាហារ​មួយ​មុខ​ដែល​ចង់​ណែនាំ​ថ្ងៃ​នេះ​គឺ​នំ​បញ្ចុក​ ប្រភេទ​នំ​បញ្ចុក​សាឡាដ​សាច់ទ្រូង​មាន់​ទឹក​សុីអុីវ​ ដោយ​គ្រាន់​តែ​ស្ដាប់​ឮ​ឈ្មោះ​អ្នក​ស្រលាញ់​សុខ​ភាព​ប្រាកដ​ជា​ចាប់​អារម្មណ៍​ព្រោះ​ជា​ប្រភេទ​អាហារ​ មិន​ធ្វើ​ឱ្យ​អ្នក​ចង់​រក្សា​រាង​និង​គីឡូ​ ត្រូវ​ពិបាក​គិត​ច្រើន​។

សម្រាប់​មិត្ត​យុវវ័យ​ឬ​បងប្អូន​ ដែល​មាន​បំណង​ចង់​ភ្លក់​រសជាតិ​នំបញ្ចុក​សាឡាដ​ទ្រូង​មាន់​ ​អាច​ទៅ​កាន់​ទីតាំង​ផ្ទាល់​ នៅ​ An Tian ទួលទំពូង : ផ្លូវ155 កែងផ្លូវ472 ទល់មុខ Carl’s Jr.Burger ទួលទំពូង។

ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​ទូរស័ព្ទ៖ 061 806 888 ឬ​តាម​រយៈ​​ហ្វេសប៊ុក​ផេក​របស់​ផ្ទាល់​ដែល​មាន​អាស័យ​ដ្ឋាន​៖ An Tian – Taiwan Healthy Dessert

សូម​ជំរាប​ផង​ដែរ​ថា​ ក្រៅ​ពី​មុខ​អាហារ​​ដែល​បាន​ណែនាំ​នេះ​ ក៏​នៅ​មាន​មុខ​អាហារ​ជា​ច្រើន​ទៀត​ ឱ្យ​ជ្រើសរើស​បាន​ទៅ​តាម​តម្រូវ​ការ​និង​ចិត្ត​របស់​អតិថិជន​ផង​ដែរ​។

Share.