ក្រុម​បាល់ទាត់​វិសាខា និង​ក្រុមអគ្គីសនីកម្ពុជា សុទ្ធ​តែ​រក​បាន​៣ពិន្ទុ​ដូចគ្នា ក្នុង​សប្ដាហ៍​ទី៨ នៃ​​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១។

ក្រុម​វិសាខា បាន​យក​ឈ្នះ​លើ​ក្រុម​អង្គរថាយហ្គឺរ ដោយ​លទ្ធផល​៣ទល់១ លើ​ទីលាន​កីឡដ្ឋាន​ព្រីនស៍ (ម្តុំ​ហ្រ្គេនភ្នំពេញ)។ កីឡាករ​កាណាដា Marcus Haber បាន​រក​គ្រាប់​បាល់២គ្រាប់​បើក​ឆាក​ឱ្យ​វិសាខា នៅ​នាទី​១៤​និង​នាទី​ទី២០ មុន​ចប់តង់ទី១។ ចូល​ដល់​តង់ទី២​​កីឡាករ ឡុង ភារ៉ាត់ បាន​រក​គ្រាប់​បាល់​វាយ​បក​១គ្រាប់​វិញ​ឱ្យ​អង្គរថាយហ្គឺរ នៅ​នាទី​៥៦ តែ​កីឡាករ រ៉ឹម ប៊ុនហៀង បាន​បន្ថែម​គ្រាប់​បាល់​ទី៣ ឱ្យ​វិសាខា មុន​ចប់​ការ​ប្រកួត។

ចំណែក​ក្រុម​អគ្គីសនីកម្ពុជា វិញ​បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​សូលទីឡូអង្គរ ដោយ​លទ្ធផល​១ទល់០ លើ​ទីលាន​កីឡដ្ឋាន SRU Stadium ក្នុង​ខេត្ត​សៀមរាប។ កីឡាករ​​ ចន្ថា កន្ទាកា បាន​រក​បាន​គ្រាប់​បាល់​នៅ​នាទី​៣៦។

គូ​បន្ទាប់​ក្រុម​​ភ្នំពេញក្រោន ត្រូវ​ជួប​ក្រុម​ព្រះខ័នរាជស្វាយរៀង នៅ​វេលា​ម៉ោង​៦ល្ងាច​ លើ​ទីលាន​កីឡដ្ឋាន Smart RSN Stadium៕

Telegram-Troryorng
Share.