ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិក​ប្រចាំឆ្នាំដែលមានប្រាក់​រង្វាន់សរុប ៣០ម៉ឺនដុល្លារ MLBB Southeast Asia Cup 2023 (MSC 2023) បាន​បញ្ចប់កាល​ពីរាត្រីថ្ងៃទី១៨ មិថុនា ដោយក្រុម ONIC របស់ឥណ្ឌូនេស៊ី បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។

ជ័យជម្នះនេះកើតឡើង បន្ទាប់ពីយក​ឈ្នះ​លើក​ក្រុម Blacklist International របស់​ហ្វីលី​ពីន នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រក្នុង​លទ្ធផល ៤ទល់និង២ កាលពីរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ ខណ:កីឡាករ Nicky Fernando (Kiboy) សមាជិតក្រុម ONIC Esports របស់ឥណ្ឌូនេស៊ី ដែល​ជាក្រុម​គ្រងជើងឯក​ទទួលពាន់ MVP Awards អមជាមួយទឹកប្រាក់ ៣ពាន់ដុល្លារ។

នេះ​ជាប្រាក់រង្វាន់​ដែល​ក្រុម​ទទួលបានតាមចំណាត់​ថ្នាក់​ជ័យលាភីក្នុង​ព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 ទាំង ១២ក្រុម មាន​ដូច​ខាងក្រោម៖

  • ក្រុមជើងឯក ទទួលបានប្រាក់រង្វាន់ ១៤ម៉ឺនដុល្លារ ក្រុម ONIC Esports (ឥណ្ឌូនេស៊ី)
  • ក្រុមលេខ២ ទទួលបានប្រាក់រង្វាន់ ៦ម៉ឺនដុល្លារ ក្រុម Blacklist International (ហ្វីលីពីន)
  • ក្រុមលេខ៣ ទទួលបានប្រាក់រង្វាន់ ៣ម៉ឺនដុល្លារ ក្រុម Echo (ហ្វីលីពីន)
  • ក្រុមលេខ៣ ទទួលបានប្រាក់រង្វាន់ ១ម៉ឺន ៥ពាន់ដុល្លារ ក្រុម Burn X Flash (កម្ពុជា)
  • ក្រុមលេខ៤-៨ ទទួលបានប្រាក់រង្វាន់ ៩ពាន់ដុល្លារ៖ ក្រុម RSG Slate SG (សិង្ហបុរី), ក្រុម Fire Flux Impunity (តួគី), ក្រុម TODAK (ម៉ាឡេស៊ី), ក្រុម EVOS Legends (ឥណ្ឌូនេស៊ី)
  • ក្រុមលេខ៩-១២ ទទួលបានប្រាក់រង្វាន់ ៤ពាន់ដុល្លារ៖ ក្រុម Team EVO (ឡាវ), ក្រុម Fenix Esports (មីយ៉ាន់ម៉ា), ក្រុម Outplay ( មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង) និង ក្រុម Occuopy ( អាមេរិកខាងជើង)

គួរបញ្ជាក់ថា នេះ​ជា​លើកទី៦ហើយ ដែល​ព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ និងបានប្រព្រឹត្ត​ទៅ​នៅ​រាជ​ធានី​ភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់​ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២៣ ដែល​ជាការ​ប្រកួតប្រភេទកីឡាអេឡិចត្រូនិកលក្ខណៈអាជីព (Pro Team) មាន​ចំនួន ១២ក្រុមចូល​រួម​ ដែល​មក​ពី​ជុំ​វិញ​ពិភពលោក៕

Share.