សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាសស្ដីពីការប្រគល់ភារកិច្ចដល់ ឯកឧត្តម នូវប៉េង ច័ន្ទតារា ជាអភិបាលខេត្តស្ដីទី នៃគណៈអភិបាលខេត្តកណ្ដាល ជំនួសឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

រហូតមកដល់ពេលនេះរដ្ឋបាលខេត្ត ឬ ក្រសួងមិនទាន់បានបញ្ជាក់ពីមូលហេតុនៃការតែងតាំងអភិបាលខេត្តស្ដីទីនៅឡើយទេ ប៉ុន្ដែតាមប្រភពព័ត៌មានដែលត្រយងទទួលបានឯកឧត្តម គង់ សោភ័ណ្ឌ មានបញ្ហាសុខភាពចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសបន្ទាន់កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ៕

Share.