ទីផ្សារដោះដូរកីឡាករកម្ពុជា ត្រៀមរដូវកាលថ្មី ក្រោយបើកទ្វារបាន២០ថ្ងៃ

​លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ នឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែសីហា ខណ:ទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា និងលីគ២ ចាប់ផ្តើមបើកតាំងពី ថ្ងៃទី១ ខែមិថុនា ហើយបិទទៅវិញនៅថ្ងៃទី២៨ កក្កដា។

គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ទីផ្សារដោះដូរកីឡាករនៅលីគកំពូលកម្ពុជា និងលីគទី២ សម្រាប់រដូវកាល ២០២៣-២៤៖

Tiffy Army FC៖
កីឡាករជនជាតិជប៉ុន Shori Murata  វ័យ២៩ឆ្នាំ
-កីឡាករជនជាតិជប៉ុន Misawa Tetsuaki វ័យ២៤ឆ្នាំ
-កីឡាករ អះមាត់ ស៊ូរីម, អ៊ុក សំអេង ពីព្រៃវែង
-អ៊ឹម វីនុន ពីអគ្គិសនី។

វិសាខា៖
ចែកផ្លូវជាមួយខ្សែបម្រើប្រេស៊ីល Macos Vinicius
-ចែកផ្លូវជាមួយខ្សែប្រយុទ្ធកាមេរូន Emmanuel Mbarga
-ការវិលត្រលប់សារជាថ្មីរបស់ខ្សែប្រយុទ្ធ Mouzinho Barreto de Lima។

ព្រៃវែង៖
-នាំចូលខ្សែបម្រើប្រយុទ្ធមីយ៉ាន់ម៉ា THIHA ZAW ផ្ទេរមកពីកោះកុង។
-ចែកផ្លូវជាមួយកីឡាករ​ អះមាត់ ស៊ូរីម និង អ៊ុក សំអេង។

ISI ដង្កោសែនជ័យ៖
-នាំចូលកីឡាករ អៀម រតនា ផ្លាស់ពី សូលទីឡូអង្គរ
-នាំចូលកីឡាករ គង់ ចាន់វុទ្ធី ផ្លាស់ពី ភ្នំពេញក្រោន
-នាំចូលកីឡាករ ជឹម ណាវីន ផ្លាស់ពី ភ្នំពេញក្រោន
-នាំចូលកីឡាករ ចិន វណ្ណៈ ផ្លាស់ពី អគ្គិសនីកម្ពុជា
-នាំចូលកីឡាករ ហាវ សុខនេត ផ្លាស់ពី អគ្គិសនីកម្ពុជា
-នាំចូលកីឡាករ Cheon Jin-ryeong ជនជាតិកូរ៉េខាងត្បូង ផ្លាស់ពី Suseong University
-នាំចូលកីឡាករ Jhon Firth ជនជាតិទីម័រខាងកើត ផ្លាស់ពី Sport Laulara e Benfica។

-បឹងកេត៖
-នាំចូលខ្សែប្រយុទ្ធ ចន្ថា ចន្ធាកា នឹងពាក់អាវលេខ៧៖
-នាំចូលខ្សែការពារ ឈឿន វិស៊ីនុ នឹងពាក់អាវលេខ៥៖
-នាំចូលខ្សែបម្រើ YOSHIHAMA RYOHEI
-នាំចូលខ្សែបម្រើ TAKAHASHI MAHIRO
-Luke Stokoe វ័យ២១ឆ្នាំ ជនជាតិអង់គ្លេស។

ព្រះខ័នរាជស្វាយរៀង៖
-តែងតាំងលោក Pep Munoz គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ
-នាំចូលកីឡាករ សៀន សុភក្ត្រា ពីអគ្គិសនី
-ចែកផ្លូវជាមួយកីឡាករ ប្រាក់ មុន្នីវីរៈ។

-អង្គរថាយហ្គឺរ៖
-នាំចូលកីឡាករ Williams Trey ធ្លាប់ជាយុវជនរបស់ Q​P​R​ នៃ (English League Championship)
-ខ្សែម្រើកណ្ដាលជនជាតិជប៉ុន Shodai Nishikawa
-ខ្សែប្រយុទ្ធអេស្ប៉ាញ Victor Blasco
-កីឡាករ អ៊ីម វ៉ាឃីម ពីសូលទីឡូអង្គរ
-លោក Juliao Monteiro ជនជាតិទីម័រខាងកើត ជាគ្រូបង្វឹកអ្នកចាំទីថ្មី។

គិរីវង់សុខសែនជ័យ៖
-ខ្ចីជើងខ្សែការពារ កីឡាករ ស៊ុំ​ សាន់ ពីបឹងកេត
-ចែកផ្លូវជាមួយកីឡាករ កីឡាករ ណុប​ សុផានុ
-ចែកផ្លូវជាមួយកីឡាករ ឈឿង​ សំណាង
-ចែកផ្លូវជាមួយកីឡាករ ធី​ លៀង។

ណាហ្គាវើលដ៍៖
-នាំចូលកីឡាករ Alexandre Cardoso។

ណាហ្គាវើលដ៍

ភ្នំពេញក្រោន៖
-ចែកផ្លូវកីឡាករ ជឹម ណាវីន

ភ្នំពេញក្រោន

-ឡាយហ្វ (ក្លិបអាជីពដំបូងគេនៅព្រះសីហនុ)
-នាំចូលអ្នកចាំទី ហាញ មាន យុវជនភ្នំពេញក្រោន
-នាំចូលខ្សែ​ការពារ​កណ្តាល Cyrille Dissake​​ ធ្លាប់លេងឲ្យខេត្តសៀមរាប
-នាំចូលខ្សែប្រយុទ្ធ ចន ចំរើន យុវជនភ្នំពេញក្រោន។

បច្ចុប្បន្នលីគកំពូលកម្ពុជា មានក្រុមចំនួន១០ចូលរួមដូចជា​៖ វិសាខា, បឹងកេត, ភ្នំពេញក្រោន, ណាហ្គាវើលដ៍, ព្រះខ័នរាជស្វាយរៀង, អង្គរថាយហ្គឺរ, គិរីវង់, Tiffy Army, ISI ដង្កោសែនជ័យ និង ព្រៃវែង៕

Share.