ក្នុងឱកាសអញ្ជើញជាអធិបតីរំលឹកដល់ថ្ងៃនៃដំណើរ​ចេញតស៊ូកាលពី ៤៦ឆ្នាំមុននៅព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកឡើងវិញនូវប្រវត្តិតស៊ូរបស់សម្តេចនិងយុទ្ធមិត្តក្នុងដំណើរឈានទៅរំដោះប្រទេសជាតិចេញពីរបបអាវខ្មៅប្រល័យ ពូជសាសន៍ប៉ុល ពត។

ជាការកត់សម្គាល់អ្វីដែលសម្តេចប្រមុខរាជរដ្ឋាភិបាលបានលើកឡើងនៅព្រឹកថ្ងៃទី២០ខែមិថុនានេះ គឺមានទាំងដំណើររឿងដែលត្រូវបានក្រុមអ្នកចងក្រង ធ្លាប់បានបង្ហាញទាំងនៅក្នុងខ្សែភាពយន្តនិងសៀវភៅរួមទាំងរឿងរ៉ាវមួយចំនួនទៀតដែលមិនធ្លាប់ត្រូវបានបង្ហាញនាពេលកន្លងមកនោះឡើយ។

ក្នុងនោះសម្តេចបានបង្ហាញនូវសៀវភៅមួយចំនួនដែលត្រូវបានក្រុមអ្នកចងក្រងរៀបចំរួចរាល់និងបានផ្សព្វផ្សាយរួមទាំង សៀវភៅដែលសម្តេចអះអាងថា មិនទាន់ដល់ពេលផ្សព្វផ្សាយ ហើយដែលនឹងត្រូវផ្សព្វផ្សាយនៅ១០ឆ្នាំក្រោយ។

គិតត្រឹមថ្ងៃទី២០ខែមិថុនាឆ្នាំ ២០២៣នេះ គឺមានរយៈពេល​៤៦ឆ្នាំ​ហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូប បានរួម​គ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការ​គាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជ​សាសន៍​​ដ៏ឃោរ​ឃៅ​របស់ខ្មែរ ប៉ុល ពត និងបក្ខពួក។

May be an image of 3 people, dais and text

ពិធីរំលឹកខួបនៅឆ្នាំនេះ មិនបានរៀបចំនៅទីតាំងនៃការផ្តើមដំណើរតស៊ូតំបន់ X16 ក្នុងឃុំ​ទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំដូចឆ្នាំកន្លងទៅនោះឡើយ ប៉ុន្តែត្រូវជំនួសមកវិញដោយក្រសួងការពារជាតិ៕

May be an image of 8 people and text
May be an image of 10 people, dais and text
May be an image of 4 people and text
May be an image of 3 people, dais and text
May be an image of 7 people
Share.