នៅរសៀលថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ Cambodian Premier League បានប្រកាសជុំវិញពិធីចាប់ឆ្នោតលីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤ ជាផ្លូវការ។

ពិធីចាប់ឆ្នោតខាងលើនឹងផ្សាយផ្ទាល់លើផេកផ្លូវការ Cambodian Premier League វេលាម៉ោង ១១ៈ៣០នាទីព្រឹក នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។

ខណ:លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ នឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែសីហា ដោយមាន១០ក្រុមចូលរួម ហើយទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា និងលីគ២ ចាប់ផ្តើមបើកតាំងពី ថ្ងៃទី១ ខែមិថុនា ហើយបិទទៅវិញនៅថ្ងៃទី២៨ កក្កដា។

បើ​យោង​តាម​បញ្ជី​ក្លិប​ដែល​ទទួល​បាន​អាជ្ញាប័ណ្ឌ (List of Licensed for the 2023/24 AFC Cup) ពីសហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) នៅ​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​២០២៣ មាន​ក្លិបបាល់ទាត់នៅកម្ពុជា ទាំង​អស់​ដែល​ជា​សមាជិក​លីគ​កំពូល​ Cambodian Premier League រដូវកាល​ចាស់ សុទ្ធ​តែ​ទទួលបានអាជ្ញាប័ណ្ណ​គ្រប់​ក្លិប។

ចំណែក​២ ក្លិបទៀត​ដែល​ទើប​តំឡើង​ចូល​លីគ​កំពូល​កម្ពុជា មាន​ អាយ អេស អាយ ដង្កោសែនជ័យ និង​ព្រៃវែងអែហ្វស៊ី ទទួល​បានជាប់អាជ្ញាប័ណ្ណក្លិបថ្នាក់ជាតិ ពី Cambodian Premier League ផង​ដែរ។

ក្លិបបាល់ទាត់ដែលបានជាប់អាជ្ញាបណ្ណក្លិប AFC ទាំង៨ រួមមាន៖
១. អង្គរថាយហ្គឺរ
២.​ បឹងកេត
៣. គិរីវង់សុខសែនជ័យ
៤.​ ណាហ្គាវើលដ៍
៥.​ ភ្នំពេញក្រោន
៦. ព្រះខ័នរាជស្វាយរៀង
៧. កងយោធពលខេមរភូមិន្ទ
៨. វិសាខា

ក្លិបបាល់ទាត់ដែលបានជាប់អាជ្ញាបណ្ណក្លិបថ្នាក់ជាតិទាំង ២រួមមាន៖
១. ព្រៃវែង
២. អាយ អេស អាយ ដង្កោសែនជ័យ៕

Share.