ស្ត្រីជាកម្មការិនីរោងចក្រ២នាក់រងរបួស ក្នុងនោះម្នាក់រងរបួសធ្ងន់បែកក្បាលសន្លប់ឈឹង ម្នាក់រងរបួសដៃ ស្រាល ក្នុង ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តហុីយ៉ាន់ដាយដឹកទំនិញ បើកបុកពីក្រោយម៉ូតូហុងដាគុប ជ្រុងអូសជាង១ម៉ែត្រ អ្នកបើក រថយន្ត ចុះរថគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅលើផ្លូវជាតិ លេខ៣ មុខ កងពលតូចលេខ៧០ ចំណុចភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1J-3431 ជិះ ដោយ ស្ត្រី២នាក់ ជាកម្មការិនីរោងចក្រ បើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0882 បើកក្នុងល្បឿនលឿនពីជើងទៅត្បូង ជ្រុលបុក ពីក្រោយម៉ូតូ ជនរងគ្រោះ អូសចូល ក្រោម រថយន្តជាង១ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ បែកក្បាល សន្លប់ឈឹង ម្នាក់រងរបួសដៃ រីឯអ្នកបើកបររថយន្ត ឃើញ សភាព មិនស្រួលចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែកមធ្យោបាយទាំង២ ត្រូវបាន សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយនៅពេលក្រោយ ៕

Share.