ករណីឡានប៉ះគ្នានៅលើស្ពានស្ថិតនៅភូមិឬស្សី១គុម្ព ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីល្ងាច ថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២១ បាននិងកំពុងជជែកវែកញែកនៅលើបណ្ដាញសង្គមយ៉ាងខ្លាំងអ្នកខ្លះថា ឡានធំត្រូវ អ្នកខ្លះទៀតថាឡានតូចត្រូវ ប៉ុន្តែចំពោះឯកឧត្តម ម៉ុងឬទ្ធី លើកឡើងទស្សនៈខុសពីគេគឺ អ្នកដែលតែងតែបំពា-នត្រូវទទួលខុសត្រូវខ្លួនឯង។

ដោយក្នុងសារទាំងស្រុងនោះឯកឧត្តមបានលើកឡើងទាំងស្រុងថា៖

«កាលពីដើមឡើយមានឡានតិច​ ហើយច្រើនតែឡាន​តូចៗទៀតផង​ តែពេលនេះដោយសារតែស្រុកទេសរីកចម្រើនឡានធំ​ក៏មានកំណើន​ឡានតូចរឹតតែមាន​កំណើន ដូចច្នេះហើយ​យើងមានតែខិតខំពង្រើកផ្លូវ​ស្ពាន​តាមនេះ​ដែរ​ ដូចរូបភាពដែល​ខ្ញុំតែងតែ​បាននឹង​កំពុងតែ​អនុវត្តន៍​រាល់ថ្ងៃ​នេះ​។ អ្នក​បើកបរ​ទាំងឡាយ​ដែលតែងតែ​បំពាន​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង​ចុះ​»។

ផ្អែកតាមច្បាប់ចរាចរណ៍ មាត្រា២០ ត្រង់ចំណុចទី៧ បានចែងថា នៅលើស្ពានចង្អៀត ដែលបើកបរបានតែរថយន្តមួយគ្រឿង យានយន្ដធុនធំត្រូវទុកសិទ្ធិឲ្យយានយន្ដធនស្រាលទៅមុន។ តែប្រសិនបើករណីរថយន្តបានបើកទៅដល់លើស្ពានមុន រថយន្ដធុនស្រាលត្រូវឈប់សិន រង់ចាំរហូតរថយន្ដធុនធំឆ្លងស្ពានផុត៕

Share.