ភារកិច្ចដំបូង​របស់​ក្រុមបាល់ទះវិសាខា នឹងត្រូវ​ប៉ះក្រុម WEI XU JOHOR SUKMA របស់ម៉ាឡេស៊ី ថ្ងៃនៅថ្ងៃទី២២ ខែមិថុនា នេះ​វេលាម៉ោង ១០:០០នាទី (ម៉ោងនៅកម្ពុជា) ក្នុងព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 នៅ​ប្រទេស​ម៉ាឡេស៊ី។

ខណ:ប្រកួតបន្ទាប់ជួបនៅថ្ងៃដដែល ត្រូវប៉ះ​ក្រុម Win Streak Taiwan មកពីកោះតៃវ៉ាន់ វេលាម៉ោង ២០:០០នាទី(ម៉ោងនៅកម្ពុជា) និងប្រកួតទីបី ត្រូវជួបក្រុម Sarawak របស់ម៉ាឡេស៊ី នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ​វេលាម៉ោង ០៨:០០នាទីព្រឹក។

​ប្រកួត​ក្នុងព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​មាន​ការ​ចូល​រួម​ពី​ក្លិប​មក​ពី ៧មាន​ដូច​ជា៖ ក្លិប Win Streak Taiwan, ក្លិប Sarawak, ក្លិប Visakha Cambodia, ក្លិប Wei Xu Johor SUKMA, ក្លិប Shah Alam City Council, ក្លិប Songkhla Thailand, ក្លិប Way Li Taiwan។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 មានរយៈពេលប្រកួត៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២២ ដល់២៥ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកួតនេះ ក៏មានផ្សាយបន្តផ្ទាល់ នៅ​ក្នុង​ផេក​សហព័ន្ធ​កីឡាបាល់ទះកម្ពុជាផងដែរ៕

កាលវិភាគប្រកួតពេញព្រឹត្តិការណ៍៖

Share.