May be an image of 9 people and text

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅសហព័ន្ធកីឡាទូកានូ និងរ៉ូអ៉ីងកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអុីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ ឆ្នាំ២០២៣ ខាងមុខនេះ។

May be an image of text
May be an image of ticket stub, map, blueprint and text

ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តជាតិជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ ឆ្នាំ២០២៣ មានប្រភេទទូកដូចជា៖
១.ទូកប្រពៃណីខ្លាតអន្តជាតិ(TBR)
-វិញ្ញាសា ៨០០ម៉ែត្រ ចំណុះ១២នាក់ ផ្នែកបុរស
-វិញ្ញាសា ៥០០ម៉ែត្រ ចំណុះ១២នាក់ ផ្នែកបុរស
-វិញ្ញាសា ២៥០ម៉ែត្រ ចំណុះ១២នាក់ ផ្នែកបុរស និងនារី
២.ទូកផ្កាចារខ្លាតអន្តជាតិ
-វិញ្ញាសា ៥០០ម៉ែត្រ ចំណុះ៥នាក់ ផ្នែកបុរស និងនារី
-វិញ្ញាសា ២៥០ម៉ែត្រ ចំណុះ៥នាក់ ផ្នែកបុរស និងនារី
៣.ទូកកានូ-កាយ៉ាក់ និងទូករ៉ូអុីង (Canoe-Kayak-Rowing)
-វិញ្ញាសា ៥០០ម៉ែត្រ C1 ផ្នែកបុរស និងនារី (កានូ )
-វិញ្ញាសា ៥០០ម៉ែត្រ K1 ផ្នែកបុរស និងនារី ( កាយ៉ាក់ )
-វិញ្ញាសា ១០០០ម៉ែត្រ 1X ផ្នែកបុរស និងនារី ( រ៉ូអុីង )

May be an image of 4 people, kayak and text

សម្រាប់ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តជាតិជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០-១២ ខែសីហា ឆ្នាំ២០២៣ នៅដងស្ទឹងសង្កែ ខេត្តបាត់ដំបង។

May be an image of 1 person and text

សហព័ន្ធកីឡាទូកានូ និងរ៉ូអ៉ីងកម្ពុជា ក៏បានបញ្ជាក់ដែរថា ខាងសហព័ន្ធបានរៀបចំទូកសម្រាប់ការប្រកួតរួចជាស្រេចហើយ ដូចនេះក្រុមដែលត្រៀមចូលរួមប្រកួតតម្រូវឲ្យមានតែច្រវាទូកប្រពៃណីតាមក្រុមរាងៗខ្លួនតែប៉ុណ្ណោះ៕

May be an image of 4 people, dais and text
May be an image of 6 people and text
Share.