បើតាមអ្នកកាសែត ABC News បានផ្ដល់ព័ត៌មានមួយចំនួនអំពីនាវាមុជទឹក Titan ដែលកំពុងបាត់ខ្លួននៅក្នុងផ្ទៃសមុទ្រដ៏ជ្រៅ ខណៈមនុស្សមួយចំនួនបានយល់ច្រឡំពីភាពខុសគ្នារវាងនាវាមុជទឹក Submarine និងនាវាមុជទឹក Submersible។

ការពិតនាវាមុជទឹក Titan គឺជានាវាមុជទឹក Submersible នាវាដ៏តូចមួយនេះ មានចំណុចសំខាន់ៗដូចជា​ ៖

_ មានទំហំតូច ផ្ទុកមនុស្សបានតិច
_ អាចមុជក្នុងទឹកបានក្នុងរយៈពេលខ្លី
_ អាចមានថាមពលអុកស៊ីសែនបម្រុងទុក ៩៦ម៉ោង ស្មើនឹង ៤ថ្ងៃ
_ មានសមត្ថភាពចុះក្នុងបាតសមុទ្រក្នុងជម្រៅដ៏ជ្រៅ
_ ត្រូវការមានមេនាវាធំជាងនេះមួយ សម្រាប់ទាញនាវាដ៏តូចនេះចូលក្នុងទឹក ឬ ឡើងមកវិញ
_ មានល្បឿន ៥.៥គីឡូម៉ែត្រក្នុង ១ម៉ោង
_ ជាពិសេសវាត្រូវបានរចនាឡើងសម្រាប់ការស្រាវជ្រាវ និងរុករកនៅក្នុងពិភពបាតសមុទ្រ។

Submarine - Wikipedia

សម្រាប់នាវាមុជទឹក Submarine គឺជានាវាមុជទឹកគេប្រើសម្រាប់ការធ្វើសង្រ្គាម ឬ គេហៅថា នាវាចម្បាំង មានចំណុចសំខាន់ៗដូចជា ៖
_ មានទំហំធំ ផ្ទុកមនុស្សបានច្រើន
_ រចនាឡើងដើម្បីដើម្បីការពារ ប្រយុទ្ធ ឬ ស៊ើបការណ៍
_ អាចស្ថិតនៅក្នុងទឹករយៈពេលយូរ ឬ ច្រើនខែ
_ អាចបំពាក់អាវុធនានា ដូចជា មីស៊ីល
_ មានថាមពលគ្រប់គ្រាន់ដើម្បីចាកចេញ និង ត្រឡប់មកកំពង់ផែវិញដោយខ្លួនឯង
_ អាចបង្កើតអុកស៊ីសែនដោយខ្លួនឯង៕

ប្រភព៖ ABC News

Share.