មនុស្ស ៥នាក់នៅក្នុងនាវាមុជទឹក Titan ដែលបាត់ខ្លួនតាំងពីថ្ងៃ អាទិត្យសប្ដាហ៍មុន នៅពេលដែលបានធ្វើដំណើរចុះទៅក្នុងសមុទ្រ រដើម្បីទៅទស្សនាខ្មោចកប៉ាល់ Titanic ត្រូវបានគេសន្មត់ថា អស់ខ្យល់អុកស៊ីសែនហើយ បើគិតត្រឹមល្ងាចថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍នេះ ដែលជាថ្ងៃទី៥ នៃការបាត់ខ្លួននៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។

នាវាមុជទឹកTitan នេះដំណើរការដោយក្រុមហ៊ុន OceanGate Expeditions ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចាប់ផ្តើមចុះចូលក្នុងមហាសមុទ្រនៅម៉ោង ៨ព្រឹក (ម៉ោងក្នុងស្រុក) កាលពីថ្ងៃ អាទិត្យសប្តាហ៍មុន ប៉ុន្តែបានបាត់ការទាក់ទងជាមួយនាវាជំនួយរបស់វា ប្រហែល ១ម៉ោង ៤៥នាទី ពេលវាចេញដំណើរមុជចូលទឹក។

Titanic tourist sub runs out of oxygen

ទោះបីជាយ៉ាងណា ឆ្មាំសមុទ្រ និង ក្រុមអ្នកជួយសង្រ្គោះមកពី ៥ប្រទេស ផ្សេងគ្នាដូចជា៖ អាមេរិក កាណាដា ចក្រភពអង់គ្លេស បារាំង និង អាល្លឺម៉ង់ កំពុងតែខិតខំស្វែងរកនាវាមុជទឹក Titan បើទោះជាគេសង្ឃឹមថានឹងរកប្រភព សំឡេងផ្ទុះម្យ៉ាងនៅក្នុងទឹកដែលគេសង្ស័យថាជាជំនួយរបស់នាវា Titan មានត្រឹម ១% ក៏ដោយ។

Submarine that went missing on tour of Titanic will 'run out of oxygen in  48 hours' - JOE.co.uk

ទាក់ទិននឹងបញ្ហានេះ នាវាស្រាវជ្រាវ Atalante របស់បារាំង ដែលបំពាក់ដោយយានមុជទឹកយន្ដ មានសមត្ថភាពអាចមុជទៅដល់ជម្រៅកន្លែងដល់កន្លែងខ្មោចកប៉ាល់ Titanic ស្ថិតនៅជម្រៅ ៣,៨១០ម៉ែត្រ ក៏បានមកចូលរួមស្វែងរកដែរ។ ជាមួយគ្នាបណ្ដាប្រទេសផ្សេងៗ ក៏បានបញ្ជូនឧទ្ធម្ភាគចក្រ នាវាជួយសង្រ្គោះ ឧបករណ៍ស្វែងរកពិសេស ក៏ដូចជាប្រព័ន្ធសង្រ្គោះពិសេសអាចលើកវត្ថុធ្ងន់ៗពីក្រោមបាតសមុទ្រមកជួយស្វែងរកដែរ៕

ប្រភព៖ CNA

Share.