ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ នេះថា ថា មនុស្សយ៉ាងហោចណាស់ ៣១នាក់ បានស្លាប់នៅពេលដែលការផ្ទុះដែលបណ្តាលមកពីការលេចធ្លាយឧស្ម័នមួយបានហូរកាត់ភោជនីយដ្ឋានមួយកន្លែងនៅក្នុងទីក្រុង Yinchuan ភាគពាយ័ព្យនៃប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។

ការផ្ទុះនេះបានកើតឡើងនៅមុនពិធីបុណ្យ «Dragon Boat» ដែលគេប្រារព្ធរយៈពេលបីថ្ងៃ នៅពេលដែលមនុស្សជាច្រើននៅក្នុងប្រទេសចិនចេញទៅក្រៅ ដើម្បីជួបជុំគ្នា។

ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថា មនុស្ស ៩នាក់ រួមទាំង «ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ភាគហ៊ុន និងបុគ្គលិក» របស់ភោជនីយដ្ឋានត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ពីការផ្ទុះនេះ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា «ទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានបង្កក»។

Restaurant explosion kills 31 in northwest China

វីដេអូនៅលើទូរទស្សន៍ CCTV បានបង្ហាញថា អ្នកពន្លត់អគ្គីភ័យរាប់សិបនាក់ កំពុងជួយបាញ់ពន្លត់អគ្គីភ័យនៅទីតាំងនោះ ខណៈដែលផ្សែងខ្មៅ បានហុយចេញពីក្នុងភោជនីយដ្ឋាន។ បំណែកកញ្ចក់ និងកំទេចកំទីផ្សេងៗ បានរាយប៉ាយពេញផ្លូវមុខភោជនីយដ្ឋាន និងកន្លែងកម្សាន្តមួយចំនួនទៀតនៅក្បែរនោះ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បាននិយាយអំពីការផ្ទុះនៅល្ងាចថ្ងៃពុធ ដោយដកស្រង់សម្តីពីគណៈកម្មាធិការបក្សកុម្មុយនិស្តប្រចាំតំបន់ថា «ការលេចធ្លាយឧស្ម័នប្រេងរាវ (ហ្គាស) បណ្តាលឲ្យមានការផ្ទុះនៅភោជនីយដ្ឋានសាច់អាំង»។

Restaurant explosion kills 31 in northwest China — World — The Guardian  Nigeria News – Nigeria and World News

ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា មនុស្ស ៣១នាក់បានបាត់បង់ជីវិត ខណៈមនុស្ស​៧នាក់​បន្ថែម​ទៀត ​កំពុង​ទទួល​ការ​ព្យាបាល​ដោយ​មាន​១នាក់ ក្នុង​ចំណោម​ពួកគេទាំង៧នាក់ ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយមនុស្ស ​២នាក់​រង​របួស​ធ្ងន់ ហើយ ២​នាក់​បាន​រង​របួស​ស្រាល និង២នាក់​ទៀត​មាន​ស្នាម​របួស​ដោយសារ​កញ្ចក់ខ្ទាតត្រូវ។

សូមជម្រាបថា ការផ្ទុះនេះកើតឡើងនៅម៉ោងប្រហែល ៨:៤០នាទីយប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃពុធ បានកើតឡើងនៅភោជនីយដ្ឋាន Fuyang Barbecue ក្នុងតំបន់លំនៅដ្ឋានមួយកន្លែងនៃទីក្រុង Yinchuan រដ្ឋធានីនៃតំបន់ស្វយ័ត Ningxia ៕

ប្រភព៖ CNA

Share.