ស្ត្រីជាកម្មការិនីរោងចក្រម្នាក់បើកម៉ូតូប្រញាប់ទៅធ្វើការផ្លូវឆ្ងាយ លឿនជ្រុលទាំងបំពាន រំលោភភ្លើងស្តុប ជ្រុលទៅ បុកបុរស ម្នាក់ទៀតដែលកំពុងជិះម៉ូតូ តាមសញ្ញាភ្លើងស្តុបពណ៌ខៀវ បណ្តាលឲ្យរងរបួសខ្លួនឯងយ៉ាងដំណំ ខូចខាតម៉ូតូ។ ក្រោយមក បែរជាដកកូនសោម៉ូតូភាគីម្ខាងទៀតទុក ទាមទាររកសំណងទៅវិញ កាលពីវេលាម៉ោង ៦និង២០នាទី នៅចំណុចភ្លើង    ស្តុបផ្លូវ សហព័ន្ធរុស្សី កែងផ្លូវចូលព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងបុរស ជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-1155 ជិះតាមផ្លូវបេតុង ផ្សាព្រៃទា ពីជើងទៅត្បូង ដល់ចំណុចភ្លើងស្តុប ភ្លើងសញ្ញា ពណ៌ខៀវ ជិះឆ្លងក្នុង បំណងបត់ ឆ្ពោះទៅកើត ស្រាប់តែ ភាគីស្ត្រី ជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AU-1979 បើកតាម ផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច ល្បឿនលឿន មិនបានឈប់ ស្តុបភ្លើងក្រហម ខណៈដែលយានផ្សេងគេឈប់អស់ហើយ ទើប ជ្រុលទៅបុកម៉ូតូ របស់ភាគីខាងប្រុស បណ្តាលឲ្យ ដួល រងរបួសខ្លួនឯង ភ្លាមៗត្រូវបានសាច់ញាតិជិះតាមក្រោយមកដល់ ដកយក កូនសោម៉ូតូ របស់ខាងប្រុសទុក ទាមទាររកសំណង ។

ក្រោយកើតហេតុ ស្ត្រីជាភាគីបង្កត្រូវបានរថយន្តគ្លីនិកឯកជនក្បែរនោះដឹកយកទៅ រហូតដល់ពលរដ្ឋ អ្នកឃើញ ហេតុការណ៍ ហួសចិត្ត ថាស្តីម្នាក់មួយម៉ាត់ពីរម៉ាត់ សមត្ថកិច្ចចុះទៅសម្របសម្រួល និយាយលើកហេតុផល ទើបប្រគល់កូនសោ ម៉ូតូទៅ ភាគី ខាងប្រុស ដោយយកម៉ូតូទៅជួសជុលរៀងខ្លួន មើលព្យាបាលរបួសរៀងខ្លួន ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

Share.