កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានសន្និដ្ឋានមូលហេតុនៃការធ្លាក់របស់នាវា Titan នៅក្បែរកន្លែងខ្មោចកប៉ាល់ Titanic ដែលទំនងជាត្រូវបានផ្ទុះលិចនៅពេលឧបករណ៍ត្រួតពិនិត្យសំឡេងក្រោមទឹកបានបន្លឺឡើងភ្លាមៗ បន្ទាប់ពីនាវាមុជទឹកខ្នាតតូចនេះ បានបាត់ខ្លួនក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង អំឡុងពេលធ្វើដំណើរទៅកាន់គំនរបាក់បែករបស់កប៉ាល់ទីតានិច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ សុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។

US Navy detected submersible implosion: Report

ដោយលើកឡើងពីមន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកអាមេរិកដែលមិនបញ្ចេញឈ្មោះ បានប្រាប់កាសែត Journal បាននិយាយថា ការបំផ្ទុះនេះត្រូវបានកត់ត្រាភ្លាមៗបន្ទាប់ពីនាវាមុជទឹក Titan បានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយប្រព័ន្ធត្រួតពិនិត្យស្វែងរកសំឡេងនាវាក្រោមបាតសមុទ្រត្រូវបានរចនាឡើងដើម្បីស្វែងរកនាវាមុជទឹក។

មន្ត្រីរូបនេះបានប្រាប់សារព័ត៌មានថា «កងទ័ពជើងទឹកអាមេរិក បានធ្វើការវិភាគលើទិន្នន័យសូរស័ព្ទ និងបានរកឃើញភាពខុសប្រក្រតីមួយស្របនឹងការផ្ទុះ ឬ ការផ្ទុះនៅក្នុងតំបន់ជុំវិញនៃកន្លែងដែលនាវាមុជទឹក Titan កំពុងដំណើរការ បន្ទាប់ពីបាត់ទំនាក់ទំនងជាមួយកប៉ាល់មេដែលនៅលើផ្ទៃទឹកសមុទ្រ»។

US Navy detected an implosion Sunday and relayed information to  Titanic-bound submersible search efforts, official says | News | wkow.com

កាលពីថ្ងៃព្រហស្បតិ៍ ឆ្មាំឆ្នេរសមុទ្រអាមេរិកបាននិយាយថា ខ្លួនបានរកឃើញបំណែកនៃនាវាមុជទឹកនៅជិតគ្រោងឆ្អឹងរបស់កប៉ាល់ទីតានិក ដែលស្ថិតនៅជម្រៅ ៣,៨១០ម៉ែត្រនៅក្រោមសមុទ្រ។

ការប្រកាសនេះបានបញ្ចប់ប្រតិបត្តិការស្វែងរក និង ជួយសង្គ្រោះចម្រុះជាតិសាសន៍រយៈពេល ៤ថ្ងៃ ដោយក្រុមមន្ត្រីបានប្រាប់អ្នកយកព័ត៌មានថា ការវិភាគបង្ហាញថា កំទេចកំទីដែលបានរកឃើញនៅបាតសមុទ្រ គឺស្របទៅនឹងការផ្ទុះនៃបន្ទប់រក្សាសម្ពាធរបស់នាវាមុជទឹក Titan។

យោងតាមក្រុមហ៊ុន OceanGate Expeditions ដែលដំណើរការនាវាមុជទឹកនេះ អ្នកដំណើរទាំង៥នាក់ ត្រូវបានគេសន្មត់ថាបានស្លាប់បាត់ទៅហើយ៕

ប្រភព៖ CNA

Share.