បើតាមម្តាយមីងរបស់ លោក Suleman ដែលជាកូនប្រុសរបស់មហាសេដ្ឋីប៉ាគីស្ថាន បានបង្ហើបឲ្យដឹងថា ក្មួយប្រុសរបស់ខ្លួន ដែលឥឡូវត្រូវបានគេសន្មត់ថា បានស្លាប់រួមជាមួយនឹងឪពុករបស់គាត់ បន្ទាប់ពីបានធ្វើដំណើរទេសចរណ៍ទៅមើលខ្មោចកប៉ាល់ Titanic ក្រោមមហាសមុទ្រដ៏ជ្រៅថា «មានការភ័យខ្លាចចំពោះបេសកកម្មដ៏គ្រោះថ្នាក់នេះ»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Independent News នាថ្ងៃ សុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។

<p>Pakistani billionaire Shahzada Dawood and his 19-year-old son Suleman were killed when their Titanic tour submersible imploded, the US Coast guard said  </p>

ឆ្មាំឆ្នេរសមុទ្រអាមេរិក បានប្រកាសក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា បន្ទប់រក្សាសម្ពាធរបស់នាវាមុជទឹក Titan ដែលបាត់ខ្លួនក្នុងបាតសមុទ្រ ត្រូវបានរកឃើញក្នុងចំណោមកំទេចកំទីផ្សេងទៀតដែលមានចម្ងាយប្រហែលជាង ៤៨៧ម៉ែត្រ ពីធ្នូនៃកប៉ាល់ទីតានិកដែលស្ថិតក្រោមបាតសមុទ្រជម្រៅ ៣,៨១០ម៉ែត្រ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ The Independent ក្រុមហ៊ុន OceanGate ជាក្រុមហ៊ុនឯកជនដែលដំណើរការបេសកកម្មបញ្ជូននាវាមុជទឹកចុះក្នុងមហាសមុទ្រ បានបញ្ជាក់ថា អ្នកដំណើរទាំង៥នាក់ នៅលើនាវានោះ ឥឡូវនេះត្រូវបានគេជឿថាបានស្លាប់ទាំងអស់់គ្នាហើយ។

ជនរងគ្រោះទាំង ៥នាក់ត្រូវបានកំណត់អត្តសញ្ញាណថាជា មហាសេដ្ឋី ជាអ្នកជំនាញមុជទឹក រុករកស្រាវជ្រាវ និង ជាស្ថាបនិក នាយកប្រតិបត្តិក្រុមហ៊ុន OceanGate Expeditions។

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានផ្សព្វផ្សាយមុនពេលការប្រកាសអំពីសោកនាដកម្ម ប្អូនស្រីរបស់មហាសេដ្ឋីប៉ាគីស្ថាន លោក Azmeh Dawood បានប្រាប់ NBC News ថា ក្មួយប្រុសរបស់នាងពិតជាមានការភ័យខ្លាចខ្លាំងណាស់ ហើយបានត្រឹមតែយល់ព្រមស្មគ្រចិត្តទៅបេសកកម្មជាមួយឪពុកប៉ុណ្ណោះ ព្រោះចង់បំពេញចិត្តឪពុក ម្យ៉ាងការចុះស្រាវជ្រាវនេះមានសារៈសំខាន់ចំពោះឪពុករបស់គេ។

Suleman ត្រូវបានគេរាយការណ៍ថា បានប្រាប់សមាជិកគ្រួសារមុនពេលចុះនាវាថា គាត់មានការព្រួយបារម្ភអំពីដំណើរកម្សាន្តដ៏ព្រឺព្រួចនេះ ហើយមិនសប្បាយចិត្តចំពោះវានោះទេ។

ប្អូនស្រីមហាសេដ្ឋីរូបនោះ បានប្រាប់ NBC ថា «ខ្ញុំមានអារម្មណ៍ថាបាននឹងកំពុងស្ថិតនៅក្នុងខ្សែភាពយន្តដ៏អាក្រក់មួយ ជាមួយនឹងការរាប់ថយក្រោយ ប៉ុន្តែមិនដឹងថាកំពុងរាប់ថយក្រោយពីអ្វីនោះទេ។ ខ្ញុំ​ផ្ទាល់​បាន​ស្រមៃឃើញ​ថា​ ពួកគេប្រាកដជា​ពិបាក​ដក​ដង្ហើមខ្លាំងណាស់ហើយ»។

កាលពី ៥ឆ្នាំមុន មុនពេលសោកនាដកម្មនេះ បុគ្គលិកកំពូលម្នាក់បានលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពរបស់នាវាមុជទឹកខ្នាតតូច Titan ។ ក្នុងឆ្នាំ 2018 OceanGate បានបណ្តេញនាយកប្រតិបត្តិផ្នែកសមុទ្រលោក David Lochridge ដោយអះអាងថា គាត់បានបំពានកិច្ចសន្យារបស់គាត់ និងចែករំលែកព័ត៌មានសម្ងាត់អំពីការរចនានាវានេះជាមួយបុគ្គល២នាក់ទៀត ក៏ដូចជាបានបំពានជាមួយរដ្ឋបាលសុវត្ថិភាព និងសុខភាពការងារផងដែរ។

បើតាមអ្នកជំនាញចូលរួមក្នុងប្រតិបត្តិការណ៍នេះបានឲ្យដឹងថា ការស្វែងរកសពជនរងគ្រោះទាំងអស់ អាចនឹងជួបបញ្ហា ឬ មានការពិបាកខ្លាំង ដោយសារតែសម្ពាធក្រោមទឹកសមុទ្រគឺខ្លាំងក្លាណាស់ ប៉ុន្ដែយ៉ាងណាម៉ិញ គេមិនទាន់បានរកឃើញសពជនរងគ្រោះទាំងអស់នោះនៅឡើយ៕

ប្រភព៖ Independent News

Share.