គ្រឿងញៀនជាច្រើនប្រភេទ សរុបទម្ងន់ជិត៨តោន នឹងត្រូវដុតបំផ្លាញចោលនៅថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២១ ខាងមុខនេះ ក្នុង ឱកាសរៀបចំទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពរបស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួម ស្ថាប័នពាក់ព័ន្ធជាច្រើន ទៀត ផងដែរ ។

របាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនោះរួមមាន៖ ហេរ៉ូអ៊ីន ២៩១ គីឡូក្រាម, អឹមដេអឹមអា (ថ្នាំគ្រវី) ៥គីឡូក្រាម, កញ្ឆា ៨គីឡូក្រាម, កាទីណូន ១០គីឡូក្រាម, មេតំហ្វេតាមីន ៦២៦គីឡូក្រាម, កេតាមីន ៤១គីឡូក្រាម, នីមេតាហ្សេប៉ាម១៣គីឡូក្រាម, សារធាតុគីមីផ្សំ ២.៥គីឡូក្រាម, សារធាតុគីមី៨១២គីឡូក្រាម។

 សរុបគ្រឿងញៀនដែលសម្រេចឲ្យបំផ្លាញមានសរុបចំនួន៧តោន ៥៥១គីឡូក្រាម ៕

Share.