ក្រោយបាន​រួម​ចំ​ណែក​ជួយ​ក្រុមយ៉ាងច្រើន ទាំង​ការ​ប្រកួត​ក្រប​ខណ្ឌ​ថ្នាក់ជាតិ អន្ដរជាតិ និង​ជួយ​ក្រុម​ឲ្យគ្រង​តំណែង​ជើង​ឯក​ពាន​រង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ៣សម័យ​កាល​ជាប់គ្នា ខ្សែប្រយុទ្ធ កែវ សុខផេង ប្រកាស​ចូល​និវត្តន៍​ពីបាល់ទាត់ពិតមែន តែពេល​នេះត្រូវ​បាន​ក្លិប​បាល់​ទាត់​វិសាខា ប្រកាសក្លាយ​ជាទូត​សុឆន្ទ:​របស់ក្លិបជាផ្លូវការ។ នេះ​បើ​យោង​តាម​ការ​ប្រកាស របស់​ក្លិបបាល់ទាត់វិសាខា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ។​

រំលឹកថា កែវ សុខផេង បានប្រកាសចូលនិវត្តន៍ កាលពី​ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ បន្ទាប់​ពី​ចំណាយ​ពេល​អស់រយៈពេល ១១ឆ្នាំ ក្រោយ​ផ្ដើម​លេង​បាល់​ទាត់​កម្រិត​អាជីព​ក្នុង​ក្រុម​ចំការ​កៅ​ស៊ូ​បឹង​កេត ឆ្នាំ​២០១២ ហើយរួមចំណែកបានចំណាត់ថ្នាក់លេខ៣ ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់​ជាតិ ឆ្នាំ​២០១៤។

ក្នុងអាជីបាល់ទាត់ កីឡាករមានប្រភពពីខេត្តក្រចេះ រូប​នេះ​បាន​បង្ហាញ​សក្ដានុពល​ខ្លាំង​បំផុត គឺ​អំឡុង​ឆ្នាំ​២០១៥-២០១៨ នៅតំបន់ប្រយុទ្ធ ដោយមានដៃគូសហការពី ចាន់ វឌ្ឍនាកា និង​ប្រាក់ មុនីឧត្តម។ ដោយឡែកនៅឆ្នាំ២០១៦ កីក៏រួមចំណែកឈ្នះលេខ៣ដូចគ្នានៅភ្នំពេញក្រោន។

នៅថ្ងៃទី៣០ ខែ​ឧសភា ឆ្នាំ២០១៨ បានចូល​រួម​ជាមួយវិសាខា ហើយ​នៅឆ្នាំ២០១៩ ប្អូន​ប្រុស​អតីត​ខ្សែ​ប្រយុទ្ធ កែវ សុខង៉ន បាន​រួម​ចំណែក​ជួយវិសាខាបានលេខ ៣។ ប៉ុន្តែ​ចាប់​ពីឆ្នាំ​២០២០​ដល់​២០២២ គេបាន​រួម​ចំណែក​ឈ្នះ​ជើង​ឯក​ពានរង្វាន់ សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ជាតិ ៣លើក​ជាប់​គ្នា​នៅ​វិសាខា ដែល​ជា​កំណត់​ត្រាថ្មី​មិន​ធ្លាប់​មាន​ពីមុខមក។

ជាមួយគ្នានេះ កែវ សុខផេង ក៏ធ្លាប់បានស្បែកជើងមាសថ្នាក់ជាតិ ក្នុងរដូវកាល២០២១ ផងដែរ ដោយរកបាន៧គ្រាប់។ លើសពី​នេះកីឡាកររូបនេះ បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ ដែល​រាប់បញ្ចូលការប្រកួតក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំផងដែរនោះ បានចំនួន ៥៩លើក និងគ្រាប់បាល់សរុបចំនួន ១៤គ្រាប់។

កីឡាករ កែវ សុខផេង កើតនៅថ្ងៃទី ៣ ខែមិនា ឆ្នាំ១៩៩២ នៅភូមិរការកណ្ដាល សង្កាត់​រការ​កណ្ដា​ល ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន សុខផេង កំពុងលេងអោយក្លឹប វិសាខា ហើយ​ក៏ជា​កីឡាករ​ជម្រើស​ជាតិផងដែរ។ ជាប្អូនប្រុសបង្កើតរបស់កីឡាករ កែវ សុខង៉ន ដែល​ក៏​ជា​អតីត​កីឡា​ក​រជ​ម្រើស​ជាតិ៕

Share.