ក្រុមបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បានប្រកួតស្មើ ២-២ PSIS Semarang សមាជិកលីគកំពូលរបស់ឥណ្ឌូនេស៊ី Liga 1 កាលពីថ្ងៃទី២៤ ខែមិថុនា នៅកីឡដ្ឋាន Jatidiri ជំនួបមិត្តភាពអន្តរជាតិ Pre-Season 2023 នៅប្រទេសឥណ្ឌូនេស៊ី។

២គ្រាប់របស់ភ្នំពេញក្រោន ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធជនជាតិជប៉ុន ពាក់អាវលេខ២១ Shintaro Shimizu ម្នាក់ឯងពោលគឺនៅនាទី២៨’ និង៥២’។

ទស្សនាវីដេអូពេញ ភ្នំពេញក្រោន ២-២ PSIS៖

​ភ្នំពេញក្រោន នឹង​ត្រូវតំណាង​ឱ្យ​កម្ពុជា ចូលរួម​ប្រកួត​ពានរង្វាន់​ជើង​ឯក​​កម្រិត​ទី២​​ប្រចាំ​ទ្វីប​អាស៊ី គឺ AFC Cup រដូវកាលឆ្នាំ២០២៣-២៤ ក្នុង​កូតា​​វគ្គ​ជម្រុះ​បឋម ​នៅ​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ​២០២៣ ខាងមុន​៖
គូ​ទី១៖ ភ្នំពេញក្រោន (កម្ពុជា) ប៉ះ Young Elephants (ឡាវ)
គូ​ទី២៖ Yangon United (មីយ៉ាន់ម៉ា) ប៉ះ Kasuka (ប្រ៊ុយណេ)

វគ្គ​ជម្រុះ Play Off Round នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ ដោយ៖
គូ​ទី១៖ Tampines Rovers (សិង្ហបុរី) ប៉ះ អ្នក​ឈ្នះ​រវាង​ ភ្នំពេញក្រោន និង​Young Elephants
គូ​ទី២៖ PSM Makassar (ឥណ្ឌូណេស៊ី) ប៉ះ អ្នក​ឈ្នះ​រវាង Yangon United និង​ Kasuka៕

Share.