សូមអបអរសាទរកីឡាករ ម៉ូត លី (Mot Ly) ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុង​ប្រភេទ​វិញ្ញា​សា eFootball-Console បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ នាថ្ងៃទី២៤ មិថុនា សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា (EFC) បានប្រកាសរកឃើញកីឡាករជើងឯក វិញ្ញាសា eFootball-Console ហើយ។

ម៉ូត លី (Mot Ly) គឺជាកីឡាករតំណាងឲ្យកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់អាស៊ីអាគ្នេយ៍ IFel South East Asia 2023 នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលនឹង​មានការចូលរួមពីកីឡាករជើង​ខ្លាំង​តំណាង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន ៨ ចូលរួមផងដែរ ខណ:​​ពេលវេលានៃការប្រកួត ត្រយង នឹង​ជម្រាបជូននៅពេលក្រោយ៕

Share.