កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន៨៨៩នាក់បន្ថែមទៀតខណៈដែលមានអ្នកសះជាចំនួន ៨៤៩នាក់។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃី១៦ខែកក្កដាឆ្នាំ ២០២១នេះ។

ក្នុងនោះដែរ មានអ្នកជំងឺចំនួន២៧នាក់ទៀតបានបាត់បង់ជីវិតដោយសារកូវីដ១៩។

គិតត្រឹមថ្ងៃទីនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុបចំនួន ៦៥,៥០០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៧,០២៧នាក់ និងស្លាប់សរុបចំនួន ១០៥២នាក់៕

Share.