ព្រះសីហនុ÷ ឃាត់ខ្លួន យុវជន ២នាក់ ករណី ឆក់ទូរសព្ទពីនារីម្នាក់​កាលពីវេលាម៉ោង5:30ទីល្ងាច ថ្ងៃ២៥ ខែមិថុនា ឆ្នាំ 2023ត្រង់ចំណុចចំណោតឃ្លាំងលើស្ថិតក្នុងភូមិមួយសង្កាត់ដីមួយក្រុងនិងខេត្តព្រះសីហនុ។

តាមប្រភពពីអ្នកដែលឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញនារីរងគ្រោះបានជិះម៉ូតូម៉ាកស្កុបពីមិនចាំស្លាកលេខធ្វើដំណើរជាធម្មតា ខណៈពេលនោះក៏មានយុវជនពីរនាក់ជិះម៉ូតូម៉ាក អ៊ែ ប្លែតពណ៌ខ្មៅ ស៊េរីថ្មី ក្នុងទិសដៅបញ្ច្រាសទើសគ្នាហើយក៏បានឆក់ទូរសព្ទពីនារីរងគ្រោះ បានសម្រេច។ បន្ទាប់ពីយុវជនទាំងពីរនេះបានធ្វើសកម្មភាពឆក់ទូរសព្ទ ពីយុវតីម្នាក់ បានសម្រេច ហើយបានជិះគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋរដេញតាមទាន់ធាក់ផ្ដួលបណ្ដាលឱ្យម៉ូតូដួល រងរបួសយ៉ាងដំណំ នឹងបានឃាត់ខ្លួនក្រោយពីរថយន្តសង្គ្រោះគ្លីនិកឯកជនមកដល់កន្លែងកើតហេតុនិងបានរុំរបួសជូនជនសង្ស័យ។

ក្រោយព្រឹត្តិការណ៍ក្រុមប្រទេសដៃត្រូវបានប្រជាពលរដ្ឋតាមប្រមាញ់និងឃាត់ខ្លួនជាប់សមត្ថកិច្ចបាននាំខ្លួនជាន់សង្ស័យទៅកាន់អធិការរដ្ឋាននគរបាលខេត្តព្រះសីហនុ រួមជាមួយវត្ថុតាងម៉ូតូមួយគ្រឿងដែលបានធ្វើសកម្មភាពឆក់៕

អត្ថបទ៖ ដំបងក្រញូង

Share.