សិល្បៈ​ជាតិ​៖ ​ម្ចាស់​មកុដ​ Miss​ Supra​ Cambodia​ 2023​ កញ្ញា​ ជីលី​ ទេវី​ បាន​ចេញ​ដំណើរ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ឆ្ពោះ​ទៅ​ប្រទេស​ប៉ូឡូញ​ នៅ​រសៀល​ថ្ងៃ​ទី​ ២៥​ ខែ​មិថុនា​ ឆ្នាំ​ ២០២៣​ ដើម្បី​ចូល​រួម​ប្រកួត​នៅ​លើ​វិការ ​ Miss ​Supranational​ លំដាប់​អន្តរ​ជាតិ​។​

គេ​និយាយ​បាន​ថា ​នេះ​ជា​លើក​ទី​ ២​ ហើយ​ដែល​កញ្ញា​ ជីលី​ ទេវី​ បាន​ឈាន​ជើង​ចូល​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ ជាមួយ​នឹង​បទ​ពិសោធន៍​ដែល​កញ្ញា​ធ្លាប់​ជោគជ័យ​បាន​មួយ​កម្រិត​ នៅ​ក្នុង​តំណែង​ Top​ 20​ ដែល​ជា​ការ​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ក្នុង​វិស័យ​ Beauty​ Pageant​ ក្នុង​ប្រទេស​កម្ពុជា​។​

ក្នុងការ​ប្រកួត​ Miss​ Supranational​ International​ នៅក្នុង​ឆ្នាំ​នេះ​ កញ្ញា​ ជីលី​ ទេវី​ មាន​មហិច្ឆតា​ចង់​ឈ្នះ​មកុដ​ ហើយ​កញ្ញា​បាន​ប្រឹងប្រែង​ក្នុង​ការ​ដុសខាត់​សមត្ថភាព​ខ្លួន​ជា​រៀងរាល់​ថ្ងៃ​។​ កញ្ញា​ ជីលី​ ទេវី​ បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ថា ការចេញទៅប្រកួតសំខាន់លើភាពជឿជាក់ កុំគិតថាខ្លួនមិនស្អាតឱ្យព្រោះមនុស្សមិនល្អគ្រប់ ១០ នោះទេ។ កញ្ញា​បន្ត​ថា​ វេទិការ Miss​ Supranational​ International​ មិនផ្ដោតសំខាន់ទៅលើភាសាជាចំបងទេ ប៉ុន្តែគេមើលលើអត្តចរិតអកប្បកិរិយា រួមទាំងចំនេះចំនាញរបស់បេក្ខភាពទៅវិញទេ។

កញ្ញ ជីលី បន្តថា នៅពេលត្រឡប់មកពីប្រកួតវិញ កញ្ញានឹងឈប់ពីវិស័យបវរកញ្ញាហើយ ហើយនាងក៏មិនចូលរួមប្រកួតក្នុងកម្មវិធីណាមួយទៀតដែរ នាងមានគម្រោងធំៗ ៣ បន្ទាប់ពីត្រឡប់មកពីការប្រកួត ។ 

សូម​ជម្រាប​ផង​ដែរ​ថា​ ការ​ប្រកួត ​Miss​ Supranational ​International​ នឹង​ក្នុង​អំឡុង​ខែ​ កក្កដា​ ខាង​មុខ​នេះ​ដែល​ប្រទេស​ប៉ូឡូញ​ជា​ផ្ទះ​។ កញ្ញា​នៅ​តែ​ត្រូវ​ការ​លើក​ទឹកចិត្ត​ ការ​គាំទ្រ​ពី​សំណាក់​ហ្វេន​អ្នក​គាំទ្រ​កម្ពុជា​គ្រប់​រូប​ បើ​ទោះ​បី​កញ្ញា​មិន​ចង់​ឱ្យ​ហ្វេន​រំពឹង​ខ្ពស់​លើ​រូប​កញ្ញា​ក្នុង​ការ​ចូល​ទៅ​ដណ្ដើម​មកុដ​នា​លើក​នេះ​ក្ដី។​ ទោះ​លទ្ធផល​យ៉ាងណា​ ក៏​កញ្ញា​ ជីលី​ ទេវី ​នៅ​តែ​ទទួល​បាន​ជានិច្ច​៕​

សូមទស្សនាវីដេអូនេះ៖

Share.