រថយន្តធុនធំ២គ្រឿងជាមធ្យោបាយដឹកជញ្ជូនឈើល្មើសច្បាប់ ត្រូវបានកម្លាំងចម្រុះ ដឹកនាំដោយអាវុធហត្ថ និងមន្ត្រីបរិស្ថានប្រទះឃើញកំពុងធ្វើសកម្មភាពដឹកឈើ ក្នុងតំបន់ព្រៃការពារធម្មជាតិ។បន្ទាប់មកសមត្ថកិច្ចបានរឹបអូសនិងដុតកំទេចចោលតែម្ដង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តធុនធំទាំង២គ្រឿងនេះ ជាប្រភេទរថយន្តរ៉េវ ឬបាកុង ត្រូវ បានរឹបអូសដុតកំទេចចោលកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចដែនជម្រកសត្វព្រៃ ឱរ៉ាល់ ក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

មន្ត្រីចម្រុះបានឲ្យដឹងថា កម្លាំងល្បាតបាន ចូលទៅក្នុងតំបន់ព្រៃជ្រៅ ក៏ប្រទះឃើញទីតាំងកាប់បំផ្លាញព្រៃឈើ និងវត្ថុតាង ល្មើសជាច្រើន ប៉ុន្តែ ក្រុមជនល្មើសបានដឹងខ្លួនទាន់ក៏រត់គេចចូលក្នុងព្រៃអស់ទៅ។ សមត្ថកិច្ចរឹបអូស បានតែវត្ថុតាង បទល្មើសមានដូចជារណាយន្ត និងរថយន្តធុនធំចំនួន២គ្រឿង ហើយក៏សម្រេចដុត កំទេច ចោលនៅ នឹងកន្លែងតែម្ដង៕

អត្ថបទ៖ភ្នាក់ងារពោធិ៍សាត់

Share.