ពានរង្វាន់ KCC Pre-Season Cup 2023 បានឈានដល់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រហើយ ក្រោយបញ្ចប់ការប្រកួតវគ្គជម្រុះតាមពូល ដោយរកឃើញជើង ខ្លាំងចំនួន៤៖ ISI ដង្កោសែនជ័យ, ព្រៃវែង, ​ណាហ្គាវើលដ៍ និង Tiffy Army FC។

ក្រោយចប់វគ្គ​ចែក​ពូល សារព័ត៌មាន​ត្រយង សូម​លើក​យក​ដំណឹង​ត្រួសៗ​ពី​ព្រឹត្តិការណ៍​នេះ​ជូន​ប្រិយមិត្ត​ជ្រាប​ដូចជា៖

ទី១៖ តារាងចំណាត់ថ្នាក់

ពូល A៖
1.ណាហ្គាវើលដ៍ មាន៦ពិន្ទុ
2.ISI ដង្កោសែនជ័យ ៣ពិន្ទុ
3.Life មិនមានពិន្ទុ
ពូល B៖
1.ព្រៃវែង ៦ពិន្ទុ
2.Tiffy Army មាន៣ពិន្ទុ
3.ក្រសួងមហាផ្ទៃ មិនមានពិន្ទុ។

២)Top Scorers៖

  • Coulibaly Abdel Kader របស់ ISI ដង្កោសែនជ័យ ស៊ុតបាន៤គ្រាប់
  • De Oliverira Marques Marcio របស់ណាហ្គាវើលដ៍ ស៊ុតបាន៣គ្រាប់
  • ហាវ សុខនេត្រ របស់ ISI ដង្កោសែនជ័យ ស៊ុតបាន៣គ្រាប់។

៣)អ្នកចាំទីបិទមិនឲ្យគូប្រកួតស៊ុតបញ្ចូលទី (រក្សា Clean Sheet)៖

  • គឹម ចាន់វាសនា របស់ព្រៃវែង
  • ឆេង ចាន់ថា របស់ ISI ដង្កោសែនជ័យ
  • សាំង ហាន់ឃុន របស់ព្រៃវែង
  • ពេជ្រ តារា របស់ Tiffy Army FC។

៤) ចំនួន​អ្នក​គាំទ្រ

ចំនួនអ្នកគាំទ្រចូលទស្សនាផ្ទាល់នៅកីឡដ្ឋាន AIA Stadium, KMH Park ទាំង៦គូនៅវគ្គជម្រុះសរុប ៤,៥៤៩នាក់ ខណ:ជំនួបរវាង ISI ដង្កោសែនជ័យ ប៉ះ Life FC មាន Fan ចូលទស្សនាច្រើនជាងគេគឺ ១,០៥០នាក់

៥) ក្រុមទទួលបានកាតច្រើនជាងគេ៖

  • Tiffy Army កាតសរុប ៦សន្លឹក កាតក្រហម ១សន្លឹក
  • ISI ដង្កោសែនជ័យ កាតសរុប ៥សន្លឹក គ្មានកាតក្រហម
  • ណាហ្គាវើលដ៍ កាតសរុប ៤សន្លឹក គ្មានកាតក្រហម
  • ព្រៃវែង កាតសរុប ៤សន្លឹក គ្មានកាតក្រហម
  • Life FC កាតសរុប ៣សន្លឹក គ្មានកាតក្រហម
  • ក្រសួងមហាផ្ទៃ កាតសរុប ៣សន្លឹក គ្មានកាតក្រហម។

៦) កីឡាករទទួលបានកាតច្រើនជាងគេ៖

  • វ៉ន ផល្លា របស់ Tiffy Army ទទួលបានកាតសរុប ៣សន្លឹក កាតក្រហម ១សន្លឹក
  • ស ពិសិដ្ឋ របស់ Tiffy Army ទទួលបានកាតសរុប ២សន្លឹក គ្មានកាតក្រហម
  • KAZU របស់ ISI ដង្កោសែនជ័យ ទទួលបានកាតសរុប ២សន្លឹក គ្មានកាតក្រហម
  • ម៉ែន សុភ័ក្រវណ្ណៈនិស្ស័យ របស់ព្រៃវែង ទទួលបានកាតសរុប ២សន្លឹក គ្មានកាតក្រហម។

៧)អាជ្ញាកណ្តាលចាយកាតច្រើនជាងគេ៖

  • ជី សាមឌឺ កាត់សេចក្តី ២លើក ចាយកាតសរុប ៩សន្លឹក កាតក្រហម ១សន្លឹក
  • ឃួន វីរ: កាត់សេចក្តី ១លើក ចាយកាតសរុប ៧សន្លឹក គ្មានកាតក្រហម
  • សេង សេរី កាត់សេចក្តី ១លើក ចាយកាតសរុប ៤សន្លឹក គ្មានកាតក្រហម
  • សារី ថាណាក់ កាត់សេចក្តី ១លើក ចាយកាតសរុប ៣សន្លឹក គ្មានកាតក្រហម
  • ហាក់ ដា កាត់សេចក្តី ១លើក ចាយកាតសរុប ២សន្លឹក គ្មានកាតក្រហម។

៨) កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
-១ កក្កដា ណាហ្គាវើលដ៍ ប៉ះ Tiffy Army វេលាម៉ោង ៦:៣០នាទីល្ងាច
-២ កក្កដា ISI ដង្កោសែនជ័យ ប៉ះ ព្រៃវែង វេលាម៉ោង ៦:៣០នាទីល្ងាច

ការប្រកួតទាំងអស់ធ្វើឡើងនៅកីឡដ្ឋាន AIA Stadium, KMH Park៕

Share.