កីឡាករ PEOU SOENGHOUR ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការ​ប្រកួត​កីឡា E-Sport ប្រភេទវិញ្ញាសា eFootball-Mobile ក្រោយ​យក​ឈ្នះកីឡាករ SENG TRI នៅវគ្គផ្តាច់ព្រ័ត្រ កាល​ពីថ្ងៃទី២៥ មិថុនា កន្លង​ទៅ។

ដូច​នេះ PEOU SOENGHOUR គឺជាកីឡាករតំណាងឲ្យកម្ពុជា ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​អាស៊ី​អាគ្នេយ៍ IFel South East Asia 2023 នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែល​នឹង​មាន​ការ​ចូល​រួមពីកីឡាករជើងខ្លាំងតំណាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន ៨ ចូលរួមផងដែរ។

ដោយលែកសម្រាប់​កីឡាករ ម៉ូត លី (Mot Ly) ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុង​ប្រភេទ​វិញ្ញា​សា eFootball-Console បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ នាថ្ងៃទី២៤ មិថុនា សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា (EFC) បានប្រកាសរកឃើញកីឡាករជើងឯក វិញ្ញាសា eFootball-Console ហើយ៕

Share.