ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ដែលតែងតែបង្ហាញវត្តមានរាងរាល់៤ឆ្នាំម្តង ទើប​តែ​បញ្ចប់ ខណៈរូបមន្ត​នៃ​ការ​ជ្រើសរើស​ក្រុម​បង្កើន​ពី​៣២​ក្រុម រហូត​ដល់​៤៨ក្រុម​ឯណោះ បើធៀប​នឹង​ឆ្នាំ​២០២២ និង​២០២៦ ខាង​មុខ។

FIFA World Cup Qatar 2022™

កន្លង​ទៅ​សម្រាប់ក្រុមទាំងចំនួន៣២ មកពី ៥ទ្វីបជុំវិញពិភពលោក ដែលបានមកចូលរួមប្រកួតក្នុងជុំផ្តាច់ព្រ័ត្រ នៅប្រទេសកាតា​កន្លងទៅឃើញថា ទ្វីបក្នុងតំបនអឺរ៉ុប មានកៅអីច្រើនជាងគេរហូតដល់១៣កៅអី ខណៈទ្វីបអាមេរិក និងអាមេរិកខាងត្បូង បានតែ៤កៅអីតែប៉ណ្ណោះ ស្របពេលដែលកៅអីរបស់ទ្វីបអាស៊ីមានចំនួន ៦កៅអី។

World Cup 2022: FIFA World Cup 2022: Meet the full list of qualified  countries and their groups | Marca

ដោយឡែកសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ ដែលមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក រួមគ្នាជាសហម្ចាស់ផ្ទះ ទាំង៣ប្រទេសតែម្តង ខណៈក្រុមដែលមានកៅអីចូលរួមប្រកួតនឹងកើនឡើងដល់ ៤៨ក្រុម បើធៀបនិងឆ្នាំ២០២២ គឺមានចំនួនតែ ៣២ក្រុមតែប៉ុណ្ណោះ ពោលគឺកើនឡើងចំនួន ១៦ក្រុម។

FIFA World Cup 2026 – Dexaketo

ខាងក្រោមនេះជាចំនួនកៅអីដែលបណ្តាលទ្វីប នីមួយៗទទួលបានមុនទៅចូលនៅ World Cup ឆ្នាំ២០២៦៖
១. ទ្វីបអាស៊ី ទទួលបាន ៨កៅអី កើនឡើងចំនួន ២កៅអី
២. ទ្វីបអាហ្រ្វិក ទទួលបាន ៩កៅអី កើនឡើងចំនួន ៥កៅអី
៣. ទ្វីបអាមេរិកខាងជើង ទទួលបាន ៣កៅអី (ដកម្ចាស់ផ្ទះ៣ប្រទេស)
៤. ទ្វីបអាមេរិកខាងត្បូង ទទួលបាន ៦កៅអី កើនឡើងចំនួន ២កៅអី
៥. ទ្វីបអឺរ៉ុប ទទួលបាន ១៦កៅអី កើនឡើងចំនួន ៣កៅអី
៦. ទ្វីបអូសេអានី ទទួលបាន ១កៅអី។

រីឯក្រុមជម្រើសជាតិកម្ពុជា ក៏នឹងត្រូវចាប់ផ្តើមយុទ្ធការនៃការប្រកួតជម្រុះ ពានរង្វាន់ FIFA World Cup 2026 នៅចុង ឆ្នាំ២០២៣ នេះហើយ ដោយកាលពីពេលថ្មីនេះសហព័ន្ធបាល់ទាត់កម្ពុជា ក៏បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីផងដែរ គឺលោក Felix Damas ជនជាតិអាហ្សង់ទីន ក្រោយការចាកចេញពីសំណាក់លោក Keisuke Honda ដោយបានបំពេញភារកិច្ចជាគ្រូបង្វឹកបាល់ទាត់កម្ពុជា ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម។

ក្ដៅៗ! កៅអីគ្រូជម្រើសជាតិកម្ពុជា ត្រូវបានប្ដូរថ្មី ដោយគ្រូបង្វឹកជនជាតិជប៉ុន  ជំនួសលោក Felix Dalmas

បើមិនមានអ្វីប្រែប្រួលនោះទេ នោះការប្រកួតជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ២០២៦ នឹងចាប់ផ្តើមនៅខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដោយមាន ៤៨ក្រុម មកពី៦ទ្វីប ជុំវិញពិភពលោក។

2026 World Cup: The issues across the U.S., Mexico and Canada that could  impact the tournament - The Athletic

សូមបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup បង្តើតឡើងដំបូងនៅឆ្នាំ១៩៣០ គិតមកដល់បច្ចុប្បន្ននេះគឺមានអាយុកាល ៩៣ឆ្នាំហើយ ខណៈដែលក្រុមដែលគ្រងជើងឯកពានរង្វាន់នេះច្រើនជាងគេនោះគឹក្រុមជម្រើសជាតិប្រេស៊ីល បានចំនួន ៥ដង ១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤, និង២០០២ តាមពីក្រោយដោយក្រុមជម្រើសជាតិអាហ្សង់ទីន បានចំនួន ៣ដង ពោលគឺឆ្នាំ១៩៧៨, ១៩៨៦ និងចុងក្រោយនេះនៅឆ្នាំ២០២២ ដែលរៀបចំនៅប្រទេសកាតា៕

Share.