លោក តី វិសាល អធិការក្រុងព្រះសីហនុបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ ពីបទ លួចមានស្ថានទម្ងន់ទោស(លួចកាច់សោ ក យកម៉ូតូ ០១គ្រឿងម៉ាក Nex មិនសំរេច) កាលពីថ្ងៃទី១៥.កក្កដា.២០២១ វេលាម៉ោង០៥.០០នាទី ព្រឹកនៅចំណុចមុខអាគារបុគ្គលិក កាស៊ីណូណាន់ហៃ ក្រុមទី៤ ភូមិ១ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង០២នាក់មានឈ្មោះ ដូចខាងក្រោម៖

១-ឈ្មោះ វ៉ាន់ នឿន ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៦ សង្កាត់លេខ៤ ក្រុង.ខេត្ត ព្រះសីហនុ។

២-ឈ្មោះ បូយ ចាន់ណា ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរ លក់សាច់ឆ្កែ ស្នាក់នៅ បន្ទប់ជួលក្រោយញ៉ូវស៊ីន ក្រុម១៧ ភូមិ១ សង្កាត់លេខ១ ក្រុង.ខេត្ត ព្រះសីហនុ។

វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖

១-ម៉ូតូ ០១គ្រឿងម៉ាក និច ពណ៌ ស ពាក់ស្លាកលេខ កំពត 1L-7828

២-ដែកសំរាប់កាច់បំបែកសោ ក ម៉ូតូ ចំនួន ០៣ និងសម្ភារ:មួយចំនួន។

បើតាមសមត្ថកិច្ច មួយរយ:កាលកន្លងមកជនសង្ស័យទាំង០២នាក់ខាងលើ ធ្លាប់ធ្វើសកម្មភាព លួចកាច់សោ ក ម៉ូតូ យ៉ាងសកម្ម ក្នុងភូមិសាស្រ្ត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការទៅតាមផ្លូវច្បាប់ ៕

អត្ថបទ៖តោពីរខេត្តព្រះសីហនុ

Share.