ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៣ បានបញ្ជូនខ្លួនស្ត្រីមា្នក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីចាក់ភ្នាល់ឡូតូតាមប្រព័ន្ធអនឡាញ។

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឡូតូតាមប្រព័ន្ធអនឡាញ) និងឃាត់ខ្លួនស្រ្តីម្នាក់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៥១៤ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការណ៍នេះដែរ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ កុំព្យូទ័រចំនួន០២ គ្រឿង និងប្រាក់ ចំនួន៤៥០០០រៀលនិងសំភារៈមួយចំនួនទៀត។

ស្រ្តីខាងលើមានឈ្មោះ សែម ផល្លា ហៅ សីលា អាយុ២៧ឆ្នាំ មានទីលំនៅបន្ទប់ជួលលេខ២ ផ្លូវបេតុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន រាជធានីភ្នំពេញ មុខរបរ បុគ្គលិកហ្គេមឡូតូ។៕

អត្ថបទ៖ ចតុមុខ

Share.