បើតាម​ការ​បញ្ជាក់​របស់​គណៈកម្មាធិការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) នៅ​​ល្ងាច​ថ្ងៃ​សុក្រ ម្សិលមិញ​នេះ បាន​រៀបចំ​​សិក្ខា​សាលា​ស្តី​អំពី​ដំណើរការ​ប្រកួត​ក្នុង​អំឡុង​ពេល​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ របស់​ J-League តាម​ប្រព័ន្ធ​អនឡាញ (Zoom) ដោយ​ក្រុមហ៊ុន​ J.League របស់​ប្រទេស​ជប៉ុន។

នេះ​ជចែករំលែក​បទ​ពិសោធន៍​រវាង លីគ​កម្ពុជា និង​ជប៉ុន​ ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ និង​ក្លិប​បាល់ទាត់​អាជីព​ទាំង​១៣​នៃ​មិត្តហ្វូនខេមបូឌានលីគ។

Telegram-Troryorng
Share.