យោងតាមចុះការផ្សាយរបស់គេហទំព័ The Star Time កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅបានឱ្យដឹងថាព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ ដែលនឹងរៀបចំឡើងនៅទីក្រុងប៉ារីសប្រទេសបារាំង នឹងមិនអនុញ្ញាតឱ្យលក់ ឬនាំគ្រឿងស្រវឹងចូលក្នុងបរិវេណណាមួយនៃកន្លែងប្រកួតឡើយ តែផ្ទុយទៅវិញបែរជាអនុញ្ញាតឲ្យមានសេវាកម្មលក់គ្រឿងស្រវឹងនេះនៅក្នុងតំបន់ពិសេសទៅវិញ (តំបន់ VIP) ។

Dutch football fan, 23, goes viral for carrying 48 PINTS of beer in one go  at game | Daily Mail Online

យ៉ាងណាមិញមានមតិអ្នកគាំទ្រជាច្រើន ជាពិសេសអ្នកគាំទ្រនៃប្រទេសបារាំង ដែលជាម្ចាស់ផ្ទាល់បានស្នើរសុំឱ្យមានការលក់ ឬនាំចូលគ្រឿងស្រវឹងចូលដូចដើម ព្រោះយោងតាមបទពិសោធន៍នៃការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ធំៗកន្លងមក ដូចជា ការប្រកួតបាល់ទាត់ពានរង្វាន់តំបន់អឺរ៉ុប Euro ២០១៥ និងពានរង្វាន់បាល់ឱប នៅឆ្នាំ២០២៣ ដោយសុំឲ្យអ្នករៀបចំព្រឹត្តិការណ៍នេះមានការលើកលែងដែរ។

Beer is regularly sold at rugby matches in France, thanks to a loophole in the law, and will be on sale during this year's World Cup ©Getty Images

ម៉្យាងទៀតនោះ ការដែលអនុញ្ញាតឱ្យនាំគ្រឿងស្រវឹងសម្រាប់តែតំបន់ VIP នេះហាក់ដូចជាមិនមានភាពស្នើរគ្នា រវៀងអ្នកគាំទ្រដូចគ្នា គ្រាន់តែខុសតំបន់គ្នាតែប៉ុណ្ណោះ។

ដោយឡែក អ្នកស្រី Agnès Buzyn រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសបារាំង បានផ្តល់យោបល់ថា គ្រឿងស្រវឹងក៏គួរតែត្រូវបានហាមឃាត់ពីតំបន់ VIP ដូចគ្នាដែរ ប៉ុន្តែគំនិតរបស់នាងត្រូវបានបដិសេធ។

French ex-health minister Buzyn under formal investigation over handling of  pandemic

ចំណែកឯព្រឹត្តិការណ៍កីឡាអូឡាំពិក ចុងក្រោយដែលបានរៀបចំនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ ប៉ុន្តែលើកមករៀបចំនៅឆ្នាំ២០២១ កន្លងទៅ គ្រឿងស្រវឹងក៏ត្រូវបានហាមប្រាមក្នុងកីឡដ្ឋាននៃប្រកួតផងដែរ ប៉ុន្តែចុងក្រោយអ្នកទស្សនារមិនត្រូវបានអនុញ្ញាតិឱ្យចូលរួមក្នុងទីលានប្រកួតដោយសារជំងឺរាតត្បាត COVID-19។

Dissent grows as IOC battles to keep Tokyo Games on track - Rediff.com

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលប្រទេសបារាំងទទួលសិទ្ធរៀបចំធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៤ នឹងចាប់ផ្តើមពិធីបើកជាផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា ហើយនឹងគ្រោងបិទបញ្ជប់នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមាន ៣២ប្រភេទកីឡា។

គួរឱ្យដឹងថាព្រឹត្តិការណ៍កីឡាអូឡាំពិក បង្តើតឡើងដំបូងនៅឆ្នាំ១៨៩៦ បើគិតមកដល់ពេលបច្ចុប្បន្ននេះគឺមានអាយុកាល ១២៧ឆ្នាំ ហើយប្រទេសដែលទទួលបានសិទ្ធរៀបចំដំបូងគេនោះគឺប្រទេសក្រិក ស្របពេលដែលសហរដ្ឋអាមេរិក គឺជាប្រទេសដែលឈ្នះមេដាយច្រើនជាងគេ សរុប ២៦២៩គ្រឿង មាស១០៦០គ្រឿង ប្រាក់៨៣១​ សំរិទ្ធ៧៣៨គ្រឿង៕

USA Rallies To Pass China In Gold Medals In Tokyo Olympics
Which U.S. Cities Won the Most Olympic Medals? - Bloomberg
Share.