កីឡដ្ឋាន​បាល់ទាត់​ខេត្ត​កំពង់ស្ពឺ ​គ្រោង​ចាយ​ថវិកា​អស់​ប្រមាណ​៣លាន​ដុល្លារ​អាមេរិក សាងសង់​បាន​​ប្រមាណ​៣៥ភាគរយ​ហើយ​គិត​ត្រឹម​ពាក់កណ្ដាល​ខែ​កក្កដា នេះ​​ ខណៈ​​តាម​គម្រោង​នឹង​បញ្ចប់​ដំណាក់​កាល​ទី​១​ នៅ​ឆ្នាំ​២០២២ ខាង​មុខ។

កីឡដ្ឋានបាល់ទាត់លក្ខណៈស្ដង់ដារនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ ពី​ផ្លូវជាតិលេខ៤ នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ ដែល​សាងសង់​លើ​ផ្ទៃដី​ជាង​៤​ហិកតា។

កន្លង​មក​ឯកឧត្តម វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ ធ្លាប់​បាន​បញ្ជាក់​ថា​ការ​កសាង​កីឡដ្ឋាន​នេះ​​យ៉ាង​ហោច​ណាស់​ចំណាយ​ពេល​វេលា យ៉ាងតិច១៥ខែ ចាប់​ពី​ថ្ងៃ​បុក​គ្រឹះ​ទៅ​ (ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១) ឬ​រួចរាល់​អំឡុង​មុន​ចូល​ឆ្នាំ​២០២២។

ការ​សាងសង់​កីឡដ្ឋាន​បាល់ទាត់​នេះ បែងចែក ជា២ដំណាក់កាល ដែលដំណាក់កាលទី១ គឺ​ជា​ការ​សាងសង់ ក្លោង​ទ្វារ​ធំចំនួន២ របងជុំវិញ សួនកុមារ និងទីលានរត់ កន្លែងអង្គុយ VIP ៣,០០០កៅអី ទីលាន​បាល់ទាត់ ដែល​បំពាក់​ដោយ​ភ្លើងបំភ្លឺទីលាន រួមជា​មួយការ​រៀបចំ​បរិវេណ​ជុំវិញ​ និង​ដំណាក់​កាល​ទី២ ជាការសាងសង់ កន្លែងអ្នកទស្សនាកើនដល់ ៦,០០០នាក់៕

Telegram-Troryorng
Share.