ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រកាសនាំចូលកីឡាករ Zenivio Mota ជនជាតិទីម័រខាងកើត ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

Zenivio Mota កើតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៥ ក្នុងទីក្រុង Ainaro បច្ចុប្បន្នមានអាយុត្រឹមតែ ១៨ឆ្នាំប៉ុណ្ណោះ លេងតំណែងជាខ្សែបម្រើប្រយុទ្ធ ផ្លាស់ពីក្លិប Sport Laulara e Benfica លីគកំពូលទីម័រខាងកើត នៃ Liga Timorense។

Zenivio Mota ជាកីឡាករវ័យក្មេងដ៏មានទេព្យកោសល្យមួយរូបរបស់ប្រទេសទីម័រខាងកេីត​ ពោលគឺរូបគេបានជាប់ជម្រេីសជាតិតាំងពីឈុត​ U17 , U19 , U23 និងឈុតធំ ជាពិសេសលេចធ្លោខ្លាំងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ​។

កីឡាករទីម័រខាងកើតលំដាប់ជួរមុខទី៣នៅលីគកំពូលកម្ពុជាមានដូចជា៖
-Zenivio Mota របស់គិរីវង់សុខសែនជ័យ
-Mouzinho របស់វិសាខា
-John Frith របស់ ISI ដង្កោសែនជ័យ៕

Share.