នៅព្រឹក​ថ្ងៃទី២៩ ខែមិថុនា នេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បាន​ចេញ​សេច​ក្តីប្រកាស​អំពីការចូលរួមក្នុងការប្រកួតជម្រុះកម្រិតអាស៊ី នៅរដ្ឋធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត​ ដើម្បី​ឈានឆ្ពោះ​ទៅ​ដណ្តើម​យក​កៅអី ទៅ​កាន់​ព្រឹត្តិការណ៍​ប្រកួត​កម្រិត​ពិភពលោក IESF 15th World E-sport Championships IASI 2023។

ក្នុង​នោះសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) នឹងបញ្ជូនប្រតិភូកីឡាអេឡិចត្រូនិកកម្ពុជា ដឹកនាំ ដោយលោក ជា ចាន់រ៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ទៅចូលរួមកិច្ចប្រជុំ និងដឹកនាំក្រុម ជម្រើសជាតិកីឡាអេឡិចត្រូនិកកម្ពុជា អ្នកចម្បាំងអង្គរ (Angkor Warriors) តំណាង​ដោយ​ក្រុម Burn X Flash ចូលរួម។

ការប្រកួតក្នុងកម្មវិធី Gamers8 Asia Championship ដែល​ជា​ផ្នែក​មួយ​នៃ​ការប្រកួតជម្រុះ ដណ្តើម​យកកៅអី ទៅកាន់ ព្រឹត្តិការណ៍ IESF 15o WE Championships IASI 2023 ចាប់ផ្តើមពីថ្ងៃទី៨ ដល់​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅ រដ្ឋធានី រីយ៉ាត (Riyadh) ព្រះ​រាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabla)។

សមាសភាពប្រតិភូសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជារួមមាន៖

១. លោក ជាន ចាន់រ៉ា អគ្គលេខាធិការរង
២. លោក Alvarez Soriano Ralph James គ្រូបង្វឹក
៣. លោក ទី ឧត្តម កីឡាករ
៤. លោក កុសល ពិសិដ្ឋ កីឡាករ
៥. លោក សុខ រដ្ឋ កីឡាករ
៦. លោក សូ ម៉ារ៉ា កីឡាករ
៧. លោក វិធូរ សុវិសាល កីឡាករ

សមាសភាពទាំងអស់ដែលតំណាងកម្ពុជាទៅចូលរួមព្រឹត្តិការណ៍ខាងលើ ត្រូវ​តែ​គោរព​តាម​វិធាន​អនាម័យ​សារាចរណែនាំ គោរពវិន័យកីឡា និងច្បាប់ នៃប្រទេសកម្ពុជា ព្រះ​រាជា​ណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia) ឲ្យបានខ្ជាប់ខ្ចួន៕

សេចក្ដីប្រកាសព័ត៌មានលម្អិតខាងក្រោម៖

Share.