«ធ្វើ​ខ្លួន​ឱ្យ​ធំ​ជាង​បញ្ហា​» ​សំនៀ​ង​របស់​តារា​ចម្រៀង​ ឆាយ​ វីរៈយុទ្ធ​ គឺ​ជា​បទ​ចម្រៀង​​តម្រូវ​ស្ថានភាព​​តាន​តឹង​ក្នុង​សង្គម​ បាន​ចេញ​ផ្សាយ​ឱ្យ​គាំទ្រ​បាន​ស្ដាប់​កម្សាន្ត​តាំង​ពី​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ ឆ្នាំ​២០២០ ​បាន​ត្រលប់​មក​មាន​ការ​គាំទ្រ​​ខ្លាំង​​ជា​ថ្មី​ទៀត​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២១​ នេះ​ ក្រោយ​លោក​ ឆាយ​ វីរៈយុទ្ធ​បាន​បង្ហោះ​ចែក​រំលែក​ចាស់​របស់​ខ្លួន​មួយ​នេះ​លើ​ផេក​របស់​លោក​។

បទ​ចម្រៀង​ដែល​បាន​​ចេញ​ផ្សាយ​ឱ្យ​អ្នក​គាំទ្រ​បាន​ស្ដាប់​និង​ទស្សនា​កម្សាន្ត​តាំង​ពី​ឆ្នាំ​២០២០ «​ធ្វើ​ខ្លួន​ឱ្យ​ធំ​ជាង​បញ្ហា​» ស្ដាប់​តាម​អត្ថន័យ​បទ​នេះ​ ពិត​ជា​បទ​មួយ ​​​ពីរោះ​​មាន​អត្ថន័យ​អប់រំ​ល្អ​ គួរ​ឱ្យ​ចង់​​​ស្ដាប់​ ម្យ៉ាង​វិញ​ទៀត​ក៏​​ជា​​បទ​ចម្រៀងលើក​ទឺក​ចិត្ត​​មួយ​ដ៏​ល្អ​​ ដែល​ស័ក្ដិសម​នឹង​ស្ដាប់​​កម្សាន្ត​​បន្ធូរ​បន្ថយ​អារម្មណ៍​តាន​តឹង​ ​ខណៈ​ដែល​ជំងឺ​កូវីដ​-១៩ នៅ​តែ​បន្ត​​រាតត្បាត​ខ្លាំង​ធ្វើ​ឱ្យ​មនុស្ស​​​មួយ​ចំនួន​ជួប​​ប្រទះ​នឹង​ឧបសគ្គ​​ស្មុគស្មាញ​ជា​​ច្រើន ដែល​​បង្ក​ឱ្យ​​កើត​មាន​បញ្ហា​​ សុខ​ភាព​ផ្លូវ​កាយ​ និង ផ្លូវច​ិត្ត​ ធ្វើ​ឱ្យ​សតិ​អារម្មណ៍​ទន់​ខ្សោយ​។

ក្រោយ​សាមី​ខ្លួន​លោក​ ឆាយ​ វីរៈយុទ្ធ​ បាន​យក​បទ​ចម្រៀង​​ចាស់​របស់​ខ្លួន​ខាង​លើ​មក​ចែក​រំលែក​ (Share) ឡើង​វិញ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ធ្វើ​ឱ្យ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចូល​មក​ Comment Share និង Like បទ​ចម្រៀង​របស់​យ៉ាង​ច្រើន​រហូត​​ធ្វើ​ឱ្យ​បទ​ចម្រៀង​មួយ​នេះ​ត្រលប់​មក​ទទួល​បាន​ការ​ពេញ​និយម​ ជា​ថ្មី​ម្ដង​ទៀត​។ ក្នុង​នោះ​មតិ​ភាគ​ច្រើន​បាន​សរសើរ​ចំពោះ​បទ​ចម្រៀង​មួយ​នេះ​និង​អរគុណដែល​មាន​បទ​ចម្រៀង​លើក​ទឹក​ចិត្តបែបនេះ​។

ស្ដាប់​កម្សាន្ត​​បទ​ចម្រៀង​ «ធ្វើ​ខ្លួន​ឱ្យ​ធំ​ជាង​បញ្ហា​» ខាង​ក្រោម៖

Telegram-Troryorng
Share.