រថយន្តបែនមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន លឿនជ្រុល គេចពីម៉ូតូខាងមុខ ជ្រុលហោះឡើងសួនទ្រូងផ្លូវជាង១០០ម៉ែត្រ ធ្លាយទៅបំណែកផ្លូវម្ខាងទៀត ហួសធ្លាក់ចូលប្រឡាយ កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

រថយន្តបង្កហេតុ ម៉ាកFUSO អូសសណ្តោងទ្រុងបែន ពណ៌ស ក្រហម ព្រះសីហនុ 3A-7070 ។

តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កបើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ គេចពីម៉ូតូខាងមុខ រថយន្តហោះឡើងកាត់សួនទ្រូងផ្លូវចំងាយជាង១០០ម៉ែត្រ បាក់រាបកូនឈើដាំលើសួន ហើយនៅមិនទាន់អស់ល្បឿន រថយន្តធ្លាយទៅបំណែកផ្លូវម្ខាងទេ ទើបហួសធ្លាក់ចូលប្រឡាយ តែសំណាងល្អមិនបង្កឲ្យអ្នកណារងរបួស ខូចខាតតែរថយន្ត និងសួនទ្រូងផ្លូវ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យជាក់ស្តែង រួចរកវិធីអូសយករថយន្តទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋាននគរបាលស្រុក រងចាំដោះស្រាយផលប៉ះពាល់ជាក្រោយ ៕

Share.